Home ព័ត៌មានអន្តរជាតិ ចៅហ្វាយក្រុង​...

ចៅហ្វាយក្រុង​កូរ៉េខាងត្បូង​មួយ​សុំ​អោយ​ពលរដ្ឋ​នៅក្នុង​ផ្ទះ​នៅពេល​ករណី​ឆ្លង​វីរុស​កើនឡើង​

​អភិបាល​ទីក្រុង​ដេ​ហ្គូ របស់​កូរ៉េ​ខាងត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​កុម្ភៈ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​២,៥​លាន​នាក់​នៅក្នុង​ក្រុង​កុំ​ចេញ​ក្រៅ​ផ្ទះ នៅពេល​ករណី​​ឆ្លង​កូរ៉ូណា​វីរុស​កើនឡើង​និង​លោក​អំពាវនាវ​អោយមាន​ជំនួយ​ពី​រដ្ឋាភិបាលកណ្តាល​។​

​អភិបាល​ក្រុង​លោក​ក្វុន យ៉ាំង​ជីន បាន​ធ្វើ​ការអំពាវនាវ​ក្នុង​សន្និសីទកាសែត​ផ្សាយ​តាម​ទូរទស្សន៍​មួយ​បន្ទាប់​ពី​ទីក្រុង​ភាគ​អាគ្នេយ៍​នេះ​និង​បណ្តា​ទីប្រជុំជន​ជិត​​ៗ​របស់​វា​បាន​រាយការណ៍​ការឆ្លង​COVID-19​ចំនួន​៣៥​ករណី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក​ក្វុន ថែម​ទាំង​ស្នើសុំ​អោយ​អ្នក​ក្រុង​ដេ​ហ្គូ ពាក់​ម៉ាស់​មុខ ទោះជា​នៅ​ក្នុងផ្ទះ បើសិនជា​អាច​ធ្វើបាន​។​លោក​បារម្ភ​ថា​ការផ្ទុះ​ជម្ងឺឆ្លង​នេះ​នឹង​នាំអោយ​អ្នក​​ជំងឺ​ជោរជន់​មន្ទីរពេទ្យ​ក្នុង​ក្រុង ហើយ​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ធ្វើ​អន្តរាគមន៍​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជម្ងឺ​កូរ៉េ បាន​និយាយថា ក្នុងចំណោម​អ្នក​ផ្ទុក​វីរុស​នេះ​ថ្មី​៣៥​នាក់ មាន​២៨​នាក់​ជា​អ្នក​ទៅ​ព្រះវិហារ​ជា​មួយ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​​ដំបូង​គេ​ម្នាក់​។​អ្នក​ជម្ងឺ​ម្នាក់នេះ​ជា​ស្ត្រី​កូរ៉េខាងត្បូង​វ័យ​៦០​ឆ្នាំ​ស្តើង ដែល​មាន​ប្រវត្តិ​ចេញ​ទៅ​ក្រៅប្រទេស​។​

​កាលពី​ថ្ងៃ​ពុធ ទីក្រុង​នេះ​បាន​អះអាង​ការឆ្លង​១៣​ករណី និង​១១​នាក់​ក្នុង​ចំនួន​នេះ បាន​ទៅ​ព្រះវិហារ​ជា​មួយ​អ្នក​ជម្ងឺ​ស្ត្រី​រូបនេះ ឬ​បាន​ប៉ះពាល់​គាត់​នៅ​មន្ទីរ​​ពេទ្យ​។​

​ការផ្ទុះ​ជម្ងឺឆ្លង​COVID-19​នៅ​ក្រុង​ដេ​ហ្គូ និង​តំបន់​ក្បែរ​ខាង ព្រម​ទាំង​នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​បង្ក​ការព្រួយបារម្ភ​ខ្លាចក្រែង​អាជ្ញាធរ​សុខាភិបាល​មិន​អាច​រក​​ឃើញ​ប្រភព​ចម្លង​វីរុស នៅពេល​វា​ចម្លង​រាលដាល​កាន់តែ​ធំ​ទូលាយ​នៅក្នុង​ប្រទេស​។​

​កូរ៉េខាងត្បូង​បានរ​ការណ៍​រកឃើញ​ការឆ្លង COVID-19​សរុប​៨២​ករណី ៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិក​ពេទ្យ​ពាក់​ខោអាវ​ការពារ​និង​បាញ់ថ្នាំ​សម្លាប់​កូរ៉ូណា​វីរុស​នៅមុន​ព្រះវិហារ​មួយ​នៅ​ក្រុដេ​ហ្គូ កាលពី​ថ្ងៃ​២០​កុម្ភៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...