​ចិន​បាន​បញ្ជូន​ផ្កាយរណប​ពិសោធន៍​បច្ចេកវិទ្យា​ថ្មី​ចំនួន​៤​ទៅ​ចូល​គន្លង​ផែនដី​តាម​ការគ្រោងទុក​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ី​ចាង​នៅ​ខេត្ត​ស៊ី​ឈ័ន ​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ខែ​កុម្ភៈ​នេះ​។ នេះ​បើ​យោង​តាម​វេបសាយ​ស៊ីនហួ​រណិត​។​

​ផ្តាយរណប​ដែល​ត្រូវបា​ន​បាញប​ង្ហោះ​តាមរយៈ​រ៉ុក​កែត​Long March-2D ទាំងនេះ នឹង​ត្រូវ​បាន​ប្រើ​សម្រាប់​ពិសោធន៍​សាកល្បង​បច្ចេកវិទ្យា​អង្កេត​ផែនដី​ថ្មី​។​

​នេះ​គឺជា​បេសកកម្ម​លើក​ទី​៣២៦ នៃ​ការបាញ់​បង្ហោះ​ផ្តាយរណប​ជា​បន្តបន្ទាប់​តាមរយៈ​រ៉ុ​ក​កែ​ត Long March នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ផ្តាយរណប​ដែល​ត្រូវបា​ញ់​បង្ហោះ​តាមរយៈ​រ៉ុក​កែត​Long March-2D​ចេញ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​ស៊ី​ចាង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ខែ​កុម្ភៈ​