អ្នកការទូតកំពូលរបស់ទីក្រុងប៉េកាំងបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈនេះថា កិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការគ្រប់គ្រងការផ្ទុះឡើងនៃវីរុសកូរ៉ូណា “កំពុងមានប្រសិទ្ធភាព” ដោយគាត់បានលើកឡើងអំពីការថយចុះករណីឆ្លងថ្មីៗគឺដោយសារតែ “ចំណាត់ការដោយបង្ខំ” ប្រឆាំងនឹងវីរុស។

ថ្លែងនៅក្នុងប្រទេសឡាវបន្ទាប់ពីកិច្ចពិភាក្សាជាមួយដៃគូមកពីបណ្តាប្រទេសអាស៊ានទាំង ១០ លោកវ៉ាងយីបាននិយាយថា ការផ្ទុះឡើងនៃវីរុសនេះគឺ “អាចគ្រប់គ្រងបាននិងអាចព្យាបាលបាន” ទោះបីវាបាននាំមកនូវការភិតភ័យទូទាំងពិភពលោកក៏ដោយ។

ដោយសំដៅទៅលើការធ្លាក់ចុះយ៉ាងខ្លាំងនៃករណីថ្មីនៃវីរុសកូរ៉ូណានៅខាងក្នុងប្រទេសចិន កន្លែងដែលវាបានសម្លាប់មនុស្សជាង ២.១០០ នាក់ លោកវ៉ាងបានប្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងវៀងចន្ទន៍ថា “ចិនមិនគ្រាន់តែការពារប្រជាជនខ្លួនឯងប៉ុណ្ណោះទេតែថែមទាំងប្រជាជនដទៃទៀតលើពិភពលោកផងដែរ”។

កិច្ចប្រជុំធ្វើឡើងយ៉ាងប្រញាប់ជាមួយប្រទេសជិតខាងអាស៊ានកើតឡើងខណៈតំបន់ដែលពឹងផ្អែកលើលំហូរទំនិញនិងភ្ញៀវទេសចរចិនប្រឈមនឹងការធ្លាក់ចុះចំណូលយ៉ាងខ្លាំង បន្ទាប់ពីមានការរឹតត្បិតលើបំលាស់ទីពីប្រទេសចិន។

កិច្ចប្រជុំស្រដៀងគ្នានេះត្រូវបានធ្វើឡើងក្នុងឆ្នាំ ២០០៣ ផងដែរ បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺសា៕ ដោយ៖ កញ្ញាដាលីស

លោកវ៉ាងយីថាវីរុសកូរ៉ូណា “អាចគ្រប់គ្រងបាននិងអាចព្យាបាលបាន”