ប៉ូលិសបាននិយាយថារថយន្តក្រុងមួយគ្រឿងបានបុករថយន្តដឹកទំនិញមួយនៅតំបន់ភាគខាងត្បូងនៃប្រទេសឥណ្ឌានៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៩ នាក់និង ២៣ នាក់ផ្សេងទៀតរងរបួស។
សារព័ត៌មានPress Trust of India បាននិយាយថា ហេតុការណ៍នេះ បានកើតឡើងនៅជិតទីក្រុងអាវ៉ាណាស៊ីនៅរដ្ឋតាមឹល ណាឌូ ។
រថយន្តក្រុងនេះ បានកំពុងធ្វើដំណើរទៅកាន់ទីក្រុងមួយនៅរដ្ឋកេរ៉ាឡាពីទីក្រុងបាងហ្កាឡ័រនៅរដ្ឋកាណាតាកានៅពេលហេតុការណ៍នេះ បានកើតឡើង។
សូមបញ្ជាក់ថា មនុស្សជាង ១១០.០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសឥណ្ឌា។គ្រោះថ្នាក់ភាគច្រើនត្រូវបានស្តីបន្ទោសចំពោះការបើកបរមិនប្រយ័ត្ន ផ្លូវថ្នល់ថែទាំមិនល្អ និង យានយន្តចាស់ៗ៕ប្រែសម្រួល៖សុខា
អ្នករបួស ត្រូវបានយកចេញពីរថយន្តក្រុងបន្ទាប់ពីបុកជាមួយរថយន្តដឹកទំនិញនៅជិតទីក្រុងអាវ៉ាណាស៊ី