Home ព័ត៌មានអន្តរជាតិ មនុស្ស​ច្រើន​...

មនុស្ស​ច្រើន​នាក់​ត្រូវបាន​សង្គ្រោះ​ពី​ភ្លើង​ឆាបឆេះ​នៅ​ទីក្រុង​យាំង​ហ្គោន ប្រទេស​មី​យ៉ាន់​ម៉ា​

​មនុស្ស​ជាច្រើន​នាក់​ត្រូវបាន​ជួយ​សង្គ្រោះ​ពី​អគារ​រង​ការឆាបឆេះ​មួយ​នៅ​ទីក្រុង​យាំង​ហ្គោល​ដែល​ជា​មណ្ឌល​ពាណិជ្ជកម្ម នៅ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​កុម្ភៈ​។​

​មនុស្ស​ជាច្រើន​ត្រូវបាន​សង្គ្រោះ​ដោយ​ប្រើ​ជណ្តើរដែ​កវែង​និង​រថយន្ត​ស្ទូច​ពី​ជាន់ខ្ពស់ៗ​នៃ​អាគារ​នោះ​។​

​រថយន្ត​ពន្លត់ភ្លើង​ជិត​៦០​គ្រឿង​បាន​ចេញ​ទៅ​ពន្លត់ភ្លើង​ឆេះ​នៅ​អគារ​ផ្ទះល្វែង​កម្ពស់​១២​ជាន់​នេះ​នៅពេល​ភ្លើង​បាន​ឆាបឆេះ​ជា​អណ្តាតភ្លើង​នៅ​ទូទាំង​អគារ​នេះ​។​

​មិន​មាន​សេចក្តីរាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់​ទេ ហើយ​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​មិន​ទាន់​ត្រូវបាន​គេ​ដឹង​នៅឡើយ​ទេ​៕​ប្រែ​សម្រួល​៖​សុខា​

មនុស្ស​ជាច្រើន​ត្រូវបាន​សង្គ្រោះ​ដោយ​ប្រើ​ជណ្តើរដែ​កវែង​និង​រថយន្ត​ស្ទូច​ពី​ជាន់ខ្ពស់ៗ​នៃ​អាគារ​កំពស់​១២​ជាន់​នៅ​ក្រុង​យ៉ាងហ្គោន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular