Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​អ្នកជំនាញ​អច...

​អ្នកជំនាញ​អចលនទ្រព្យ​៖​វីរុស​កូ​រ៉ូ​ណា​ប៉ះពាល់​តិចតួច​លើ​វិស័យ​អចល​ទ្រព្យ​កម្ពុជា​

ដោយៈ​សុផល​/​ភ្នំពេញៈ​វីរុស​កូ​រ៉ូ​ណា​ឬ​COVID19​ជះ​ផល​តិចតួច​ប៉ុណ្ណោះ​លើ​វិស័យ​អចល​ទ្រព្យ​កម្ពុជា​ហើយនឹង​ល្អប្រសើរ​ឡើងវិញ​នៅក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នៅពេលណា​ដែល​អ្នកជំនាញ​វេជ្ជសាស្ត្រ​អា​ចរកថ្នាំ​ព្យាបាល​និង​គ្រប់គ្រង​វា​បាន​។​នេះ​ជាការ​លើកឡើង​របស់លោក​ច្រឹ​កសុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ។​

​លោក​បាន​លើកឡើងថា​៖«​វិស័យ​អចលនទ្រព្យ​នៅ​ដើមឆ្នាំ​២០២០​នេះ​យើង​ឃើញថា​មាន​ភាព​ប្រឈម​មួយចំនួន​បាននិងកំពុង​កើតឡើង​នៅ​ប្រទេស​កម្ពុជា​ក៏ដូចជា​សកលលោក​ជាពិសេស​អ្នក​ដែល​ប្រកប​របរ​ទទួលទាន​នៅលើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​។​មកដល់​មួយរយៈ​ចុងក្រោយ​នេះ​គឺមាន​ភាព​ប្រឈម​ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​កូ​រ៉ូ​ណា​ដែលជា​ការប៉ះពាល់​រយៈពេល​ខ្លី​មួយ​និង​ប៉ះពាល់​តិចតួច​ទៅលើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ផងដែរ​»​។​

​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ បាន​បន្តថា ជំងឺ​នៅក្នុង​ពេលនេះ ជា​ជំងឺ​ភ័យខ្លាច​ដោយ​ម្នាក់ៗ​ចាប់ផ្តើម​ភ័យ​ហើយ​ទាំងអស់នេះ​អាច​នឹង​ក្លាយជា​ឱកាស​សម្រាប់​អ្នក​ដែល​ហ៊ាន​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ នៅក្នុង​ប្រទេស​កម្ពុជា​ព្រោះ​មានឱកាស​ចរចា​ខ្ពស់ ខណៈដែល​កំពុងមាន​ប​ញ្ហា​ផ្ទុះឡើង​យ៉ាង​ដូច្នេះ​។​

​ពាក់ព័ន្ធ​នឹង​ឱកាស​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នាពេលនេះ​លោក​បានបញ្ជាក់​ថាបើ​វិនិយោគ​នៅក្នុង​កាលៈទេសៈ​នេះ​ការវិនិយោគ​រយៈពេល​វែង​គឺជា​ការវិនិយោគ​ដ៏​ល្អ​ព្រោះ​អាចមាន​ឱកាស​ចំណេញ​ប្រាក់​ច្រើន នៅក្នុង​ពេលអនាគត ហើយ​ជា​ឱកាស​ដែលមាន​ការចរចា​បានល្អ ។ប៉ុន្តែ​បើសិនជា​ទិញ ក្នុង​រយៈពេល​ខ្លី​ត្រូវតែមាន​ការប្រយ័ត្នប្រយែង​។​ជាមួយគ្នានេះ​លោក​បានបញ្ជាក់​បន្ថែមថា​តម្លៃ​អចលន​ទ្រ​នៅក្នុង​កម្ពុជា​នាពេលនេះ​គឺ​ស្ថិតនៅ​ដដែល​គឺ​មិនមាន​ការឡើង​ថ្លៃ​ហើយក៏​មិនមាន​ការចុះ​ថ្លៃ​នោះដែរ​។​
​ទន្ទឹមនឹង​ផលប៉ះពាល់​តិចតួច​ដោយសារ​ជំងឺ​កូ​រ៉ូ​ណា​នេះ​លោកស្រី​ហ្គ្រែ​ស​រចនី​ហ្វុ​ង​អគ្គនាយិកា​ក្រុមហ៊ុន​Century21Cambodia​ក៏បាន​បញ្ជាក់​ឱ្យដឹង​ផងដែរ​ថា​សម្រាប់​វិស័យ​អចលនទ្រព្យ​ដែលមាន​តម្លៃ​ខ្ពស់​ចាប់ពី​១​លាន​ដុល្លារ​ឡើងទៅ​អាច​នឹង​ការប៉ះពាល់​ខ្លះ​។​

ប៉ុន្តែ​សម្រាប់​អចលនទ្រព្យ​ដែលមាន​តម្លៃ​សមរម្យ​ដូចជា​៨​ម៉ឺន​ទៅ​២០​ម៉ឺន​ដុល្លារ​គឺ​មិនមាន​ការប៉ះពាល់​អ្វី​ទេ​។​គឺ​នៅតែមាន​ការបញ្ជាទិញ​ល្អ​ព្រោះតែ​ភាគច្រើន​ទិញ​សម្រាប់ធ្វើ​ការរស់នៅ​ប៉ុណ្ណោះ​មិនមែន​សម្រាប់​រកប្រាក់​ចំណេញ​នោះទេ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

មន្ត្រី​ជំនាញ​រដ្ឋលេខាធិក...

​ដោយ​: ជា សីហៈ /​ភ្នំពេញ​...