Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ប្រជាពលរដ្ឋ​...

​ប្រជាពលរដ្ឋ​ស្នើសុំ​ជួយ​ព​ន្លឿ​ន​ការជួសជុល​ផ្លូវ​ឡើង​ច្រក​តំបន់​ព្រំដែន​អានសេះ​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អានសេះ ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ តាមរយៈ​អ្នកយកព័ត៌មាន បាន​អំពាវនាវ​ដល់​អង្គភាព​កងវិស្វកម្ម​ សូមជួយ​ព​ន្លឿ​ន​ការជួសជុល ផ្លូវ​ឡើង​ច្រក​តំបន់​ព្រំដែន​អានសេះ​ដែល​រង​ការបាក់​ស្រុត​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​រដូវវស្សា​ឆ្នាំ​កន្លងទៅ​ឱ្យបាន​លឿន​ផង។

ព្រោះ​រដូវវស្សា​ថ្មី​ជិត​ចូលមក​ដល់​ហើយ​។​នៅ​រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អានសេះ​បាន​សម្តែង​នូវ​ក្តីកង្វល់​ចំពោះ​ផ្លូវ​ដែល​បាក់ស្រុត​ឡើង​ច្រកព្រំដែន​នេះ​ខណៈ​រហូតមក​ដល់ពេលនេះ​ហើយ​នៅ​មិនទាន់​ជួសជុល​ហើយ​ទៀត​។

​ក្រុម​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​ដឹកជញ្ជូន​ដឹកទំនិញ​ឡើង​ចុះ​ច្រកព្រំដែន​អានសេះ បាន​និយាយ​ឱ្យដឹងថា​កាលពី​ផ្លូវ​នេះ​រង​ការបាក់​ស្រុត​ភ្លាម​អភិបាលខេត្ត​ព្រះវិហារ​ដឹក​នាំ​មន្ត្រី​ពិនិត្យ​ផ្ទាល់​ភ្លាមៗ​ធ្វើឱ្យ​ពួកគាត់​សប្បាយចិត្ត​ណាស់​ព្រោះ​បន្ទាប់ពី​លោក​អភិបាលខេត្ត​ចុះ​ពិនិត្យ​រួច ផ្លូវត្រូវ​ចាប់ផ្តើម​ជួសជុល​វិញ​។ ប៉ុន្តែ​គ្មាន​ដំណឹង​ថា ជួលជុល​រួច​ឡើយ រហូតមកដល់​សព្វថ្ងៃ​នេះ​។

​ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​រដ្ឋបាលខេត្ត​មួយរូប បានបញ្ជាក់​ឱ្យដឹងថា ផ្លូវ​ឡើង​ច្រក​អានសេះ​នេះ ខាង​កងវិស្វកម្ម​មិនទាន់បាន​ប្រគល់​មកឱ្យ​ខេត្ត​ជា​អ្នកគ្រប់គ្រង​នៅឡើយ​ទេ​។​ក្នុងនាម​អាជ្ញាធរខេត្ត​លោក​ប្រាក់​សុវណ្ណ​បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ភ្លាមៗ​តាម​ទីតាំង​ដែល​រង​ការវាយប្រហារ​ដោយ​ទឹកជំនន់​ទឹកភ្លៀង​។​

​រហូតមកដល់​ថ្ងៃនេះ​ផ្លូវ​ជាច្រើន​ខ្សែ​ដែល​គ្រប់គ្រង​ដោយ​ខេត្ត​ដែល​រង​ការខូចខាត​ដោយ​ចំន​ន់​ទឹកភ្លៀង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​បាន​ជួសជុល​ឡើងវិញ​អស់ហើយ​។​ដោយឡែក​ផ្លូវ​ឡើងទៅ​ច្រកព្រំដែន​អានសេះ​ដែល​រង​ការបាក់​ស្រុត​ប្រហែល​៣០​ម៉ែត្រ​នេះ​អាជ្ញាធរខេត្ត​កំពុង​ជំរុញ​ទៅខាង​កងវិស្វកម្ម​ឲ្យ​ជួសជុល រួចរាល់​មុន​ចូលឆ្នាំ​ខ្មែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចិន​នឹង​ដាក់​ចេញ​នូវ​ពន្ធ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

MiG-29k​របស់​ឥណ្ឌា​ធ្លាក់...

​ប្រែ​សម្រួលៈ​វាសនា​/​មូ​...

បញ្ជូន​មន្ត្រីនគរបាល​ប៉ុស...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ព្យួរ​មុខតំណែង​មេបញ្ជាការ...

​ដោយៈ ទេព មង្គល / ភ្នំពេញ...