Home ព័ត៌មានជាតិ នយោបាយ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​ព្រមាន​ដក​អភិបាល រាជធានី ខេត្ត ​ដែល​មិន​ចូលរួមសម័យប្រជុំ​ក្រុមប្រឹក្សា​

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​គំរាម​ដកចេញ​នូវ​អភិបាលខេត្ត​ទាំងឡាយណាដែល​មិន​ចូលរួម​សម័យប្រជុំ​ក្រុមប្រឹក្សាខេត្ត ៣ ដងដោយ​គ្មាន​មូលហេតុ ។ សម្តេច​ចាត់ទុកថា​ការធ្វើបែប​នេះ​គឺ​វា​ចូលទៅក្នុង​ជំងឺ​បែងចែក ហើយ​ខុស​នឹង​បទដ្ឋាន​ផ្លូវច្បាប់​តែម្តង ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​នេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២០ ដែល​បានប្រព្រឹត្តធ្វើ​នា​រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​នេះ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ។សម្តេច​បាន​សង្កាត់​ធ្ងន់​ថា​ត្រូវ​ដោះស្រាយ​បញ្ហា​ទំនាក់ទំនង​រវាងគណៈ​អភិបាលខេត្ត និង ប្រធាន​ក្រុមប្រឹក្សាភិបាល​ខេត្ត ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​៖«​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​រវាង​គណៈ​អភិបាលនិង​ក្រុមប្រឹក្សា ។ សម្តេច​បាន​ព្រមាន​សម្តេចបានទទួល​ព័ត៌មាន​ដូចនេះ​ប្រាប់​ទៅ​ចំពោះ​អភិបាលខេត្ត​រាជធានី​ទាំងអស់​ថា​សម័យប្រជុំ​ក្រុមប្រឹក្សា​និង​គណៈអភិបាល​គឺ​គណៈ​អភិបាលខេត្ត​រាជធានី ស្រុក មិនត្រូវ​អវត្តមាន​ទេតែបើ​អវត្តមាន​៣ដងដោយ​គ្មាន​មូលហេតុខ្ញុំ​នឹង​ដក​ចេញពី​តំណែង​ រឿង​អី​អ្នកឯង​ត្រូវ​អវត្តមាន​? »​។​ សម្តេច​តេ​ជោ នា យករដ្ឋមន្ត្រី​បានចាត់ទុក​ថា​នេះ​គឺ​វា​ចូលទៅក្នុង​ជំងឺ​បែងចែក ហើយ​ខុស​នឹង​បទដ្ឋាន​ផ្លូវច្បាប់​តែម្តង។ សម្តេច​បានស្នើ​ឲ្យ​សម្តេច​ក្រឡ​ហោម ស ខេង តាមដាន​បញ្ហា​នេះហើយ​រាយ ការណ៍​ជូន​សម្តេច ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​គណៈ​អភិបាលខេត្ត រាជធានី​មិនអាច​អវត្តមាន​នោះទេ ព្រោះ​អភិបាលខេត្ត រាជធានី គឺត្រូវធ្វើ​គណនេយ្យ ភាពជា​មួយក្រុម​ប្រឹក្សា​ខេត្ត ថ្នាក់ស្រុក​ក៏​ដូចគ្នា ។សម្តេច​បាន​បន្តថា​ក្រុមប្រឹក្សា​ខេត្ត រាជធានីប្រៀបដូចជា​សភា​ខេត្ត សភា​ស្រុក សភា​ខណ្ឌ​អញ្ចឹង ជាពិសេស​ទៅទៀត​នោះ​ប្រធាន​ខេត្ត និង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​គឺ​ប្រៀបដូចជា​សហប្រធាន​ក្នុងការ​ពិគ្រោះ​ការងារ​ចាំបាច់​ជាមួយគ្នា​មុន​ដាក់ចេញ ផែនការ របៀប​ធ្វើការ​បែបនេះ​ទើប​មាន​សាមគ្គីភាព ហើយ​ដោះស្រាយបាន​បញ្ហា​បើ​មិន​ដូច្នេះ​ទេ​អស់លោក​និង​បែកបាក់​គ្នា ។ នេះ​ជា​បទបញ្ជា ត្រូវ ធ្វើ​ឲ្យ​បានល្អ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...