សម្តេចតេជោ ហ៊ុន សែន ផ្តល់ការណែនាំ៩ ចំណុចមន្រ្តីក្រសួងមហាផ្ទៃនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់និងថ្នាក់ក្រោមជាតិ

174
ចែករម្លែក

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅ​រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​ក្នុងពិធី​បិទ​សន្និបាតត្រួត ពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ ២០១៩និងទិសដៅ​ការងារ​ឆ្នាំ​២០២០របស់​ក្រសួងមហាផ្ទៃទីស្តីការ​ក្រសួងមហាផ្ទៃបានផ្តល់ការណែនាំនេះ៩ចំណុចទៅ ដល់ក្រសួងមហាផ្ទៃនិងរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដើម្បីកម្ពុជាដោះស្រាយបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពនូវបញ្ហា ប្រឈមទាំងឡាយនៅឆ្នាំ ២០២០ និង បណ្តាឆ្នាំខាងមុខទៀតក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមផ្តល់នូវគោលការណ៍ណែនាំលើការងារសំខាន់ៗមួយ ចំនួនដែលក្រសួងមហាផ្ទៃ និង រដ្ឋបាលថ្នាក់ក្រោម ជាតិគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបានដូចខាងក្រោម ៖

ទី១·ត្រូវបន្តថែរក្សាសុខសន្តិភាពស្ថិរភាពសណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ពង្រឹងជំនឿទុកចិត្តដល់ធុរជនក្នុងការបណ្តាក់ទុនវិនិយោគនិងការប្រកបឤជីវកម្មនៅកម្ពុជា,ធានាសុវត្ថិភាពទាំងស្រុងសម្រាប់រាល់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិដែលរៀបចំនៅកម្ពុជាទប់ស្កាត់មិនឱ្យមានអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនការសម្អាតប្រាក់និង ហិរញ្ញ ប្បទានភេរវកម្ម ។

ទី២·គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែសកម្មផុសផុលដើម្បីជំរុញចលនាប្រជាជនចូលរួមជាមួយឤជ្ ញាធរ កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់បង្ក្រាបគ្រឿងញៀនខុសច្បាប់ចោរកម្ម ឃាតកម្មអំពើប្លន់ប្រដាប់​​ ឤវុធ ល្បែងស៊ីសង ការជួញដូរមនុស្ស ឤជីវកម្មផ្លូវភេទការកាប់ឈើនិងការទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់, បទល្មើសនេសាទឤជីវកម្មរ៉ែ និង ឤជីវកម្មខ្សាច់ខុសច្បាប់និងប៉ុស្តិ៍ ត្រួតពិនិត្យខុសច្បាប់ ៘

ទី៣·អំពីបញ្ហាចរាចរណ៍ដោយសារឆ្នាំ ២០១៩ កន្លងទៅនេះគ្រោះថ្នាក់ចរាចរណ៍មានការ កើនឡើងយ៉ាងខ្លាំងទាំងចំនួនអ្នកស្លាប់និងអ្នករងរបួស។ដូច្នេះកងកម្លាំងនគរបាលជាតិឤជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចនានាត្រូវរួមគ្នាពង្រឹងឱ្យមានប្រសិទ្ធភាពជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ នូវយុទ្ធនាការលើកកម្ពស់ការគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់,អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ឱ្យបានកាន់តែទូលំទូលាយនៅ ទូទាំងប្រទេសសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរមា ។

ទី៤·ត្រូវបន្តលើកកម្ពស់វិធានការគ្រប់គ្រងមុខសញ្ញានានាទាក់ទងនឹងកិច្ចការអន្តោប្រវេស្ត ដើម្បីចូលរួមបង្ការ ទប់ស្កាត់បណ្តាញភេរវកម្មឧក្រិដ្ឋកម្ម ឆ្លងដែន សំដៅពង្រឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់ក្នុងសង្គមតាមរយៈការបង្កើនការគ្រប់គ្រងឱ្យបានហ្មត់ ចត់និងមានប្រសិទ្ធភាពនូវជនបរទេសអន្តោប្រវេសន្ត ស្របតាមច្បាប់ ។

ទី៥·ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវករាកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្រសួ ងមហាផ្ទៃតាមរយៈកិច្ចសហការសម្របសម្រួលជាមួយកម្មវិធីកែទម្រង់នានានិងក្រសួង-ស្ថាប័នញក់ព័ន្ធធ្វើការផ្ទេរធនធានហិរញ្ញវត្ថុទ្រព្យសម្បត្តិស្របតាមប្រព័ន្ធវិមជ្ឈការសំដៅធានាឱ្យរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រង រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដំណើរការដោយរលូន និងមានប្រសិទ្ធភាព ។ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវលើកកម្ពស់ភាពជាម្ចាស់ប្រកបដោយ ភាពច្នៃប្រឌិត ក្នុងការចាត់ចែងប្រើប្រាស់មុខងារ និង ធនធាន ដែលបានផ្ទេរ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាជននៅតាមមូលដ្ឋាន សំដៅជំរុញលើកទឹកចិត្តការ ចូលរួមរបស់ប្រជាជនក្នុងការអភិវឌ្ឍតាមមូលដ្ឋានរៀងៗខ្លួន ។

ទី៦·ត្រូវបន្តខិតខំយកចិត្តទុកដាក់ធ្វើការបណ្តុះបណ្តាល,កសាងសមត្ថភាពដល់មន្ត្រីរាជការស៊ីវិល,កងកម្លាំងនគរបាលជាតិនិងមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីផ្តល់នូវជំនាញវិជ្ជាជីវៈចំណេះដឹងនិងចំណេះធ្វើជាក់ស្តែងថ្មីៗ ជាពិសេសសេវាសង្គមសេវារដ្ឋបាល សេវាសន្តិសុខ និងសេវា សាធារណៈចាំបា ច់ជាមូលដ្ឋានដែលញក់ព័ន្ធជីវភាព ប្រចាំថ្ងៃរបស់ប្រជាជន ប្រកបដោយតម្លាភាព គណនេយ្យភាព និង មានប្រសិទ្ធភាពខ្ពស់ ។

ទី៧·តាមការព្យាករណ៍ឆ្នាំនេះប្រទេសយើងនឹងមានឤកាសធាតុក្តៅហួតហែងហើយការមកដល់នៃរដូវវស្សានឹងមានសភាពយឺតយ៉ាវជាងសព្វដង។ដូច្នេះក្រសួង-ស្ថាប័នញក់ព័ន្ធនិងឤជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើការត្រួតពិនិត្យវាយតម្លៃអំពីប្រភពទឹកសម្រា ប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនតាមមូលដ្ឋាននីមួយៗដោយផ្អែកតាមសា រាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុកដើម្បីត្រៀមលក្ខណៈ ជួយអន្តរាគមន៍ដោះស្រាយទឹកប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្វះ ខាតទឹកប្រើប្រាស់ឱ្យបានទាន់ពេលវេលា, ត្រូវអប់រំ ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចូលរួមបង្ការអគ្គិភ័យមកលើផ្ទះសម្បែង,ចម្ការដំណាំនានានិងចូលរួមបង្ការទប់ស្កាត់ភ្លើងឆេះព្រៃព្រមទាំងការបង្កា ជំងឺដម្កាត់នានានៅរដូវប្រាំងក្តៅហួត ហែងនេះ ។

ទី៨·ត្រូវបន្តចូលរួមពង្រឹងទំនាក់ទំនង,ផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវបង្កើនសកម្មភាពចុះមូលដ្ឋានដើម្បីដោះស្រាយបញ្ហាប្រឈមនិងសំណូ ម ពរទាំងឡាយរបស់ប្រជាជនឱ្យបានសមស្របនិងទាន់ពេលវេលា ។

ទី៩.​ការដោះស្រាយបញ្ហា​ទំនាក់ទំនងរវាង​គណៈ​អភិបាលនិង​ប្រធានក្រុមប្រឹក្សា ខេត្ត រាជ ធានីនិង ស្រុក ខណ្ឌ ។បញ្ហានេះដែលត្រូវយកចិត្តទុកដាក់ព្រោះប្រសិនការធ្វើការមិនឯក ភាពគ្នាទេវានិងឈានទៅដល់ការបែកបាក់ ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ