​ខឹង​ខ្ចី​ធុងបាស់​មិនឱ្យ​ទាញ​ព្រនង់​វាយ​ទាំង​ឪពុក​និង​ម្តាយចុង​រងរបួស​ធ្ងន់​

159
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀងៈ​បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ខណៈដែល​ជនសង្ស័យ​បាន​យក​ព្រនង់​វាយ​ទៅលើ​ឪពុក​បង្កើត​និង​ម្តាយចុង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ដោយសារ​ខឹង​ម្តាយចុង​មិនឱ្យ​ខ្ចី​ធុងបាស់​ចាក់​ស្តាប់​នៅពេល​ខ្លួន​ស្រវឹងស្រា​។​ហេតុការណ៍​បង្ក​ហឹ​ង្សា​ក្នុង​គ្រួសារ​នេះ​បានកើត​ឡើង​នៅ​ភូមិ​ឈើទាល ឃុំ​ដូង​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​កាលពី​យប់​ថ្ងៃទី​១៨​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​អំពើ​ហឹ​ង្សា​ខាងលើ​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ម៉ី​រិ​ន​ហៅ​បារាំង​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​ត្រូវជា​កូន​រស់នៅ​ភូមិ​ឈើទាល​ឃុំ​ដូង​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​បាន​យក​ព្រនង់​ឈើ​វាយ​ទៅលើ​ឈ្មោះ​ពុត​អូន​ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ​ត្រូវជា​ម្តាយចុង​រស់នៅ​ជាមួយគ្នា​បណ្តាលឱ្យ​រងរ​បួស​ក្បាល​។​បន្ទាប់មក​វាយ​ទៅលើ​ឈ្មោះ​ម៉ី​យ៉ែម​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​ជា​ឪពុក​បង្កើត​រស់នៅ​ជាមួយគ្នា​រងរបួស​ហើម​ភ្នែក​ខាងឆ្វេង​៕S/​