ដោយ៖វណ្ណៈ/ព្រះសីហនុ៖លោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឱ្យបណ្តាញផ្សព្វផ្សាយដឹងកាលពីព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៩នេះថាកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកព្រៃនប់ បានឃាត់ខ្លួនមន្ត្រីអង្គការ ការពារ និងអភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ចំនួន១០នាក់។
សមត្ថកិច្ចនាំយកមកសាកសួរដោយជាប់សង្ស័យថាពាក់ព័ន្ធករណីប្រើប្រាស់រថយន្តផ្ទាល់ខ្លួនពាក់ស្លាកលេខ ខ.ម នឹង ប្រើប្រាស់តួនាទីអង្គការការពារនិង អភិរក្សសត្វ ព្រៃឈើ ជលផលកម្ពុជា ធ្វើការគំរាមកំហែងប្រជាពលរដ្ឋ នៅចំណុចភូមិស្មាច់ដែងឃុំរាម ស្រុកព្រៃនប់ខេត្ត ព្រះសីហនុ។
ជនសង្ស័យដែលឃាត់ខ្លួនរួមមាន៖ឈ្មោះឆុនឈួនភេទប្រុសអាយុ៤២ឆ្នាំមុខរបរមន្ត្រីអង្គការនិងអ្នកសារព័ត៌មាន មានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។២ឈ្មោះកង សារ៉ាវុធ ភេទ ប្រុសអាយុ ៤៧ឆ្នាំ មុខរបរ មន្ត្រីអង្គការមានទីលំនៅ ភូមិ១ សង្កាត់លេខ៤ ក្រុង ព្រះសីហនុ ។
៣-ឈ្មោះម៉ម រតនា ភេទ ប្រុសអាយុ ២៧ឆ្នាំមុ ខរប រ មន្ត្រីអង្គការ មានទីលំនៅ ភូមិ៣ សង្កាត់លេខ២ ក្រុ ងព្រះសីហនុ។៤ឈ្មោះសាន់ សុខុម ភេទ ប្រុសអាយុ៤៣ឆ្នាំមុខរបរមន្ត្រីអង្គការមានទីលំនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។៥,ឈ្មោះអឿន ចាន់ថា ភេទ ប្រុស អាយុ២០ឆ្នាំ មុខរបរ មន្ត្រីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ។
៦,ឈ្មោះនួន ហេង ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរ មន្ត្រីអង្គការ មានទីលំនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។៧ឈ្មោះហ៊ឺមស៊ីណាតភេទប្រុសអាយុ៥៣ឆ្នាំមុខរបរមន្ត្រីអង្គការមានទីលំនៅភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ ។៨,ឈ្មោះឈុន ចាន់ដារ៉ា ភេទ ប្រុស អាយុ៥៥ឆ្នាំ មុខរបរ មន្ត្រីអង្គការ មានទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ។
៩,ឈ្មោះចាន់រីភេទប្រុសអាយុ៤១ឆ្នាំមុខរបរមន្ត្រីអង្គការមានទីលំនៅភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ ។១០,ឈ្មោះផាន សារ៉ាត់ ភេទ ប្រុសអាយុ ៣៣ឆ្នាំ មុខរបរ អ្នកសារព័ត៌មាន មានទីលំនៅ ភូមិ៥សង្កាត់លេខ៤ក្រុង ព្រះសីហនុ ។វត្ថុតាងចាប់យករួមមាន៖ រថយន្ត១គ្រឿងស្លាកលេខខ.ម2- 1973ម៉ាក ម៉ាសស្តារពណ៌ត្រេអ៊ី។
លោកឧត្តមសេនីយ៍មេបញ្ជាការបញ្ជាក់ថាបច្ចុប្បន្នកម្លាំងមន្ទីរយុត្តិធម៍កំពុងសាកសួរនៅបញ្ជាការដ្ឋាន អាវុធហខេត្តព្រះសីហនុ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់៕S/