ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ និងលើក ទិសដៅការងារឆ្នាំ ២០២០នារសៀលថ្ងៃទី២០ខែកុម្ភៈនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន ដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ដែលត្រូវពុះញរសម្រេចឱ្យបានក្នុងបញ្ហាប្រ ឈមជាសាកលក្នុងឆ្នាំ ២០២០ ដែលមានភាពស្មុគ្រស្មាញទាំងការប្រែប្រួលឤកាសធាតុ,អំពើភេរវកម្ម,បញ្ហាជនភៀសខ្លួន,ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងថ្មីៗនេះគឺការផ្ទុះឡើងនៃមេរោគខូវីដ-១៩ (Covid-19) បាននិងកំពុងជះឥទ្ធិពល,ទាំងការឆ្លងមេរោគនិងជំងឺភ័យខ្លាចដល់ តំបន់ជាច្រើននៅក្នុងពិភពលោករួមទាំងកម្ពុជាផងដែរ ។ ទន្ទឹមនេះក៏មានការឆ្លៀតឱកាសប៉ុនប៉ងធ្វើបដិវដ្តពណ៌និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ បំផ្លាញសុខសន្តិភាពដែលកំពុងមាននិងដែលរកបានមកដោយលំបាក ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសម្តេចក៏បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ៤ដែលត្រូវពុះញរសម្រេចឱ្យបាន គឺ ៖

ទី១·បន្តប្តូរផ្តាច់ការញរនិងថែរក្សាឱ្យបាននូវសុខសន្តិភាព, ឯករាជ្យ, អធិបតេយ្យជាតិនិងបូរណភាពទឹកដី,សន្តិសុខសណ្តាប់ធ្នាប់សង្គមនិងស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ចព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់នានាជាធរមាននៅកម្ពុជា ។

ទី២·បន្តជំរុញលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការធានាឱ្យបាននូវសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិប្រកប ដោយចីរភាពអត្តសញ្ញាណជាតិសេចក្តីថ្លៃថ្នូរប្រពៃណីទំនៀមទំលាប់ដ៏ល្អរបស់ជាតិនិងការកសាងភាពសុខដុមរមនាជា មួយគ្រប់ជាតិសាសន៍នៅ ក្នុងសង្គមជាតិយើង ។

ទី៣·បន្តអប់រំប្រជាជនឱ្យយល់ដឹងច្បាស់ពីការអនុវត្តនិងការប្រើប្រាស់សិទ្ធិសេរីភាពតាម រយៈការរួមគ្នាការពារដ្ឋធម្មនុញ្ញការញរព្រះមហាក្សត្រការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញ និង ប្រព័ន្ធនយោបាយនៅកម្ពុជាត្រូវពង្រឹងនិងជំរុញការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និង ស្មើភាពគ្នា ។

ទី៤· លើកកម្ពស់ប្រសិទ្ធភាពនូវករាកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅស្របតាមបាវចនា«កែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅក្នុងស្មារតី ឯករាជ្យ»និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់» ៕

