​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាងរ​ថ​យន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ​ត្រង់​ភូមិ​ពីងពង់​ឃុំ​ដំណាក់​រាំង​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៤​និង​២៥​កាលពី​ថ្ងៃទី​២០​ខែ​កម្ភៈ​ឆ្នាំ​២០២០​។​

​នគរបាល​ស្រុក​ឧដុង្គ​បានឱ្យដឹងថា​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៧​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1I.9360​បើកបរ​ដោយ​ឈ្មោះ​ភឿង​រិត​ដេ​ត​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ពីងពង់​ឃុំ​ដំណាក់​រាំង​ស្រុក​ឧដុង្គ​។​បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក KIA ព​ណ៍ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3D. 9142 (​ប្រភេទ​ស៊ីទែន​ដឹក​ទឹក​) ដែល​កំពុង​ឈប់​ចត​នៅលើ​ផ្លូវ (​រថយន្ត​ខូច​)៕S/​