ដោយ៖ប.ជ័យ/បន្ទាយមានជ័យៈដោយសារគំនុំនឹងគ្នាតុចតួចសោះយុវជន២ក្រុមបានដេញកាប់ចាក់គ្នា។១ក្រុមជិះម៉ូតូ២នាក់ហើយមួយក្រុមទៀតជិះគ្នា៣នាក់ ។ទីបំផុត យុវជន៣នាក់ចូលដេកគុកនិង ម្នាក់ចូលដេកពេទ្យម្នាក់ទៀតដោះលែង។អំពើហឹង្សារនិងការបង្កបែបទំនើងនោះបានកើតឡើងកាលពីម៉ោង៨យប់ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២០ នៅចំណុចភូមិក្បាល២សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមពាក្យបណ្ដឹង របស់ឈ្មោះ អាត សុផល ភេទប្រុស អាយុ៣៩ឆ្នាំ ជាឪពុកជនរងគ្រោះឈ្មោះ ផលសុភារស់នៅភូមិសង្កកាត់ដែលកើតហេតុថាជនសង្ស័យ៣នាក់បានធ្វើសកម្មភាពកាប់ទៅលើកូនរបស់ខ្លួនបណ្តាយឱ្យរបួសធ្ងន់។លោកវរសេនីយ៍ត្រីនួននីណារ៉ូមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់និងដកហូតវត្ថុតាងមានកាំបិតចំនួន២ដើម។
បានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរ។លោកបានឱ្យដឹងថា៖ជនសង្ស័យទាំង៣នាក់មាន១ឈ្មោះសេងគីមម៉េងភេទប្រុសអាយុ១៥ឆ្នាំរស់នៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។២-ឈ្មោះ ពៅ សុខអាន ភេទប្រុស អាយុ១៧ឆ្នាំ៣ឈ្មោះ លន់ ពីទីលីហួរ ភេទប្រុស អាយុ១៦ឆ្នាំ។និង៣-ឈ្មោះលន់ ពីទីលីហួរ ភេទប្រុសអាយុ១៦ឆ្នាំ អ្នកទាំង២នាក់ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុតាងកាំបិតត្រូវបានកម្លាំងបទល្មើសព្រហ្មទណ្ឌខេត្តកាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕S/