​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្តបាត់ដំបង​កាលពីរ​សៀ​ល​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​២​នាក់​ដែលជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​

ក្រោយពេល​កម្លាំង​អាវុធហត្ថ ក្រុង​ចាប់ខ្លួន រួម ជាមួយនឹង ថ្នាំញៀន មួយចំនួន កាលពី​យប់​ថ្ងៃទី ១៩​ខែ កុម្ភៈ​ឆ្នាំ ២០២០​ត្រង់ ចំណុច ផ្លូវ រថភ្លើង​ស្ថិត ក្នុង ភូមិ ទួល តា ឯក សង្កាត់ ទួល តា ឯក ក្រុង បាត់ដំបង ខេត្ត បាត់ដំបង​។​

​មន្ត្រី​អាវុធហត្ថ​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​ម៉ាត់​រស់​ស៊ី​លី​ហៅ​រ៉​ជនជាតិខ្មែរ​អ៊ីស្លាម​ភេទ ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ មាន ទីលំនៅ ភូមិ ស្រែ ជី ពៅ ឃុំ មានជ័យ ស្រុក សំឡូត ខេត្ត បាត់ដំបង​និង ឈ្មោះ​ចក់ សុភាព​ភេទ ប្រុស​អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​នៅ ភូមិ កម្មករ​សង្កាត់ ស្វាយប៉ោ ក្រុង បាត់ដំបង​។

សមត្ថកិច្ច បាន ដកហូត វត្ថុតាង មួយចំនួន រួមមាន ៖ ១.​ម៉ា ទឹក កក ចំនួន​៣​កញ្ចប់​ទម្ងន់​០,៤៤​ក្រាម​២.​ម៉ូតូ​០១​គ្រឿង​ម៉ាកវ៉េវ​អេស​ពណ៌​ខៀវ លាយ​ខ្មៅ​ស៊េរី​២០០២
​គ្មា​ម​ស្លាក​លេខ ៣​ឋ​ទូរស័ព្ទ​២​គ្រឿង ៤​លោហធាតុ​ពណ៌​លឿង​(​ខ្សែក​)​ចំនួន​១​ខ្សែ​និង​៥​លោ​ហ​ធាតុ​ពណ៌​លឿង​(​ចិញ្ចៀន​ដាំ​ត្បូង​ពណ៌​ស​)​ចំនួន​១​វង់​៕S/​