ដោយគូលែន/សៀមរាប:កាលពីព្រឹកថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នេះលោកស្រីសុផាតតំណាងលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតមេបញ្ជាការកងទ័ពជើងគោកនិងជាមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងស្រីបាននាំអំណោយដ៏ថ្លៃថ្លារបស់លោកហ៊ុនម៉ាណែតនិងស្រី។អំណោយជាអង្ករចំនួន៦២២បាវស្មើនឹង១៥.៥៥០គីឡូក្រាមមកប្រគល់ជូនលោកឧត្តមសេនីយ៍ឯកពៅស៊ានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោហ៊ុនសែនគូលេន៣១៧សៀមរាបដើម្បីចែកជូនដល់គ្រួសារយោធិនពិការ ចំនួន២៩១គ្រួសារ។
លោកស្រីសុផាតបានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តសប្បុរសរបស់លោកហ៊ុនម៉ាណែតនិងស្រីដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់យោធិនពិការ។ខណៈកន្លងមកលោកិហ៊ុនម៉ាណែតនិងលោកស្រីក៏ធ្លាប់បានបញ្ជូនគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោហ៊ុនសែនមកព្យាបានជូនគ្រូសារយោធិនពិការ និងពលរដ្ឋដោយមិនគិតថ្លៃផងដែរ ។
លោកបានបន្តថា ចាប់តាំងពីបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាបមក ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្តេចពិជ័យសេនាទៀបាញ់ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានធ្វើរឲ្យគ្រួសារយោធិនពិការមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។អំណោយដែលចែកជូន យោធិនពិការចំនួន២៩១គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករចំនួន២បាវស្មើនឹង៥០គីឡូក្រាម ៕S/

រូបភាព: យោធិនពិការចំនួន ២៩១គ្រួសារ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប ទទួលបានអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ៕គូលែន

