ដោយ​៖​សន សក្តា​/​កំពង​ឆ្នាំង​៖ សម្តេចចៅហ្វា​វាំង​គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះ​ប​
​រម​រាជវាំង​អមដំណើរ​ដោយ​លោក​គុយ​សុផល​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​ក្រសួងព្រះបរមរាជវាំង​នៅ​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​អំពី​ដំណើរការ​សាងសង់​ផ្លូវ​លេខ​៥០C២ ភ្ជាប់​ពី​ឃុំ​ផ្លូវ​ទូក មក​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។

​លោក​សំ​ចាន់ថន​អភិបាលស្រុក​កំពង់លែង​បានឱ្យដឹងថា​ផ្លូវ​ដែល​កំពុងដំណើរការ​សាងសង់​ដោយ​ក្រុម​កងវិស្វកម្ម​សម្តេចឪ​នេះ ជា​ផ្លូវជាតិ​លេខ​៥០C២ មាន​ប្រវែង​១៥​គីឡូម៉ែត្រ ភ្ជាប់​ពី​ឃុំ​ផ្លូវ​ទូក មក​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ដែលជា​ព្រះរាជ​អំណោយ ព្រះករុណា​ព្រះបាទ​ស​មេ្ត​ច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​លោក​អភិបាលស្រុក​បានបញ្ជាក់​ថា​ផ្លូវជាតិ​លេខ​៥០C២​នេះ​គឺជា​ផ្លូវ​ដែលមាន​សារៈប្រយោជន៍​ខ្លាំង​បំផុត​ក្នុងការ​ធ្វើចរាចរ​និង​ដឹកជញ្ជូន​ក​សោ​ផល​របស់​ប្រជាពលរដ្ឋ​ពី​តំបន់​ដាច់ស្រយាល​មកកាន់​ទីផ្សារ នៅក្នុង​រដូវប្រាំង​។​ហើយ​នៅពេល​ប្រជាពលរដ្ឋ​មាន​ជំងឺ​ឈឺ​ថ្កាត់​ផ្សេងៗ​អាចធ្វើ​ដំណើរ​បាន​ឆាប់រហ័ស​មកកាន់​មណ្ឌល​សុខភាព​។​នេះ​ជា​ប្រ​វ​តិ្ត​សាស្ត្រ​សម្រាប់​ប្រជាពលរដ្ឋ​អ្នករស់នៅ​ឃុំ​ផ្លូវ​ទូក​ដែល​អាចធ្វើ​ដំណើរ​តាមផ្លូវ​គោក​ពី​ឃុំ​ផ្លូវ​ទូក​មកដល់​ស្រុក​កំពង់លែង​បាន ។​

​លោក​សំ​ចាន់ថន​បានអោយដឹង​ទៀតថា​កន្ល​ង​មក​ផ្លូវ​នេះ​ជា​រទេះ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ដែល​ភាគច្រើន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​ទឹក​ដែល​នៅ​រដូវប្រាំង​ជួប​បញ្ហា​កំប្លោក​នៅ​ជិត​ផ្លូវទឹក​មិនអាច​ធ្វើដំណើរ​បាន​ស្រួល​នោះទេ ។​

នៅក្នុង​ឱកាស​នោះ​សម្តេចចៅហ្វា​វាំង​គង់​សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង​បាន​ពាំ​នាំនូវ​ព្រះរាជ​បណ្តាំ​ផ្ញើ​រសាក​សួង​សុខទុក្ខ​ពី​ព្រះករុណា​ព្រះបាទ​ស​មេ្ត​ច​ព្រះបរមនាថ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​ក្រុមការងារ​កងវិស្វកម្ម​សម្តេចឪ ដែល​បាន​លះបង់ កម្លាំងកាយ កម្លាំងចិត្ត ចុះមក​បំពេញការងារ​សាងសង់​ផ្លូវ​លេខ​៥០C២ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​ជួប​ការលំបាក​នេះ ។​

​សម្តេចចៅហ្វា​វាំង​គង់​សំអុល​បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​ក្រុមការងារ​កងវិស្វកម្ម​សម្តេចឪ​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ជាប្រចាំ​គឺ​ហូប​ស្អាត​ផឹក​ស្អាត​និង​រស់នៅ​ស្អាត​នង​ខិតខំ​បំពេញភារកិច្ច​ដោយ​យកចិត្តទុកដាក់​ដើម្បីអោយ​ដំណើរការ​សាងសង់​ផ្លូវ​១​ខ្សែ​នេះ​បាន​ឆាប់​រួចរាល់​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​។​នៅក្នុង​ឱកាស​នោះដែរ​សម្តេច​បាន​ផ្តល់ជូន​ថវិកា​ភេសជ្ជៈ​ទឹកបរិសុទ្ធ​ដល់​ក្រុមការងារ​កងវិស្វកម្ម​ដែល​កំពុង​បំពេញ​៕S/​