ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតោងតែមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានរឿងរាវមិនល្អណាមួយឈានចូលមកក្បែរកើត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការ រកចំណូលបន្តិចវិញ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទេ។
ចំណែកបញ្ហាស្នេហាប្រុសស្រីមានភាពសៅហ្មងនិងរកាំរកូសដោយទាស់សម្តីគ្នាច្រើន៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកសម្រេចចិត្តអ្វីមួយតោងតែមើលមុខក្រោយនិងប្រយ័ត្នប្រយែងបន្តិចពីព្រោះថាអាចចោទជាបញ្ហានៅថ្ងៃខាងមុខបាន។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះជួបផលលំបាកក្នុងការរកប្រាក់កម្រៃណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរឡើយ។ ការធ្វើដំណើរទីជិតឆ្ងាយមិន សូវមានសុវត្តិភាពប៉ុន្មានទេ ចូរប្រយ័ត្នឧប្បត្តិហេតុយាយី។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហាកំលោះក្រមុំមានការឆាប់ទាំងប្រទាំងប្រទើសតែក៏ឆាប់ត្រូវរ៉ូវគ្នាវិញផងដែរ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ នាថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមានល្អខ្លះនិងមិនល្អខ្លះ ហេតុនេះត្រូវចាត់ចែងការងារនិងរបៀបរស់នៅឱ្យបានប្រសើរទើបភាពជោគជ័យអាចហុចមកទាន់ពេលវេលាទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះលោក អ្នកជួញទីជិតឆ្ងាយ មិនថាផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីលាភធំដុំកុំសូវសង្ឃឹមពេកពីព្រោះច្រើនមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេគឺបានត្រឹមមួយសមរម្យប៉ុណ្ណោះហើយអ្នកខ្លះអាចត្រូវខកបំណងទៀតផង។
សម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីជឿពាក្យសម្តីក្រុមមនុស្សពេកឡើយព្រោះអ្នកខ្លះអុជអាលឱ្យតែលោកអ្នកធ្លាក់ទឹកហើយគេចាំទះដៃហ៊ោនៅពេលក្រោយប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះម្ល៉ោះហើយបើទោះធ្វើអ្វីក៏តែងងាយភ្លាំងភ្លាត់និងមិនសម្រេចដល់គោលដៅទេ។ ការប្រកបការងារក៏ដូច្នេះដែរលោក អ្នកត្រូវប្រកាន់ចិត្តត្រជាក់ដាក់ខ្លួនបើពុំនោះនឹងកើតរឿងជម្លោះវិវាទណាមួយឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់ជាទីកក់ក្តៅនិងមានភាពសុខដុមប្រពៃ ។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយហើយងាយមានជម្លោះវិវាទដូចនេះគួរកាត់បន្ថយភាពប្រចែប្រច័ណ្ឌឬរឹងមានះចេញខ្លះទើបប្រសើរ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះបើទោះបីធ្វើអ្វីតែងជួបបញ្ហាលំបាកច្រើនបន្តិចតែយ៉ាង ណាបើ លោកអ្នកមានការព្យាយាមអត់ធ្មត់នោះភាពជោគជ័យតែងកើតមាននៅពេលក្រោយវិញផងដែរ។ ក្នុងពេលនេះដោយសារលោកអ្នកជួបបញ្ហាចំណូលតិចតែការ ចំណាយនោះមានច្រើនគ្រប់សារពើដូចនេះត្រូវមានការប្រយ័ត្នប្រយែងក្រែងត្រូវជួបវិបត្តិថវិការក្នុងគ្រួសារ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងអំឡុងពេលនេះមុជមិនជ្រៅទៅមិនឆ្ងាយប៉ុន្មានទេហើយទាល់តែខិតខំខ្លាំងទើបសម្រេចកិច្ចការធំៗទៅរួច។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយតោងតែប្រយ័ត្នប្រយែងបើពុំនោះអាចនឹងត្រូវបាត់បង់ប្រាក់កាសអ្វីមួយថែមទៀត។ក្រៅពីនេះបើទោះបំពេញកិច្ចការងារអ្វីក៏ដោយត្រូវមានចិត្តត្រជាក់និងផ្គួបផ្សំជាមួយការចេះអត់ធ្មត់នោះផលសម្រេចតែងហុចឱ្យជានិច្ច។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរត្រូវចេះមានគំនិតផ្តួចផ្តើមរបរថ្មីៗបន្ថែម ទៀតឬរកប្រាក់ចំណូលបន្ថែមទើបជាការប្រសើរ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
សម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការរីកលូតលាស់ទៅមុខឡើយពិសេសបើមានការថយក្រោយនោះក៏លឿនផង៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ដូចនេះផ្តល់ផលល្អបំផុតសម្រាប់លោកអ្នកចាត់ចែងការងារព្រោះថាតែងហុចផលល្អៗមកវិញច្រើនជាងអាក្រក់ផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បើករបរអ្វីមួយតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តតែយ៉ាងណាត្រូវចេះត្រួតពិនិត្យទីកន្លែងផងទើបមិនត្រូវមកខក បំណងនៅពេលក្រោយ។កាធ្វើដំណើរទីជិតឆ្ងាយមិនថាតាមផ្លូវគោកផ្លូវទឹកឬផ្លូវអាកាសក្តីតែងជួបសេចក្តីសុខក្សេមក្សានដូចសព្វមួយដង។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចជាទីពេញចិត្ត៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះយីអ៊ុនរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រពៃ ម្ល៉ោះ ហើយ បើចង់សម្រុកកិច្ចការអ្វីមួយជាឱកាសល្អណាស់ព្រោះតែងផ្តល់ផលល្អជាងអាក្រក់។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើចង់ជួញទីជិតឆ្ងាយមិនថាផ្លូវទឹកផ្លូវ អាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅហើយក៏មានភាពសុខដុមគួរជាទីសុខដុមផ្លូវចិត្ត ។
រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អទាំងនៅពីចម្ងាយឬនៅក្បែរខ្លួនផង។ ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានភាពល្អ ប្រសើរ ម្ល៉ោះហើយបើចង់ធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃគ្រាន់បំពេញបំពង់ជានិច្ច។ ការធ្វើដំណើរទោះទៅទីណាជួបភាពសុខដុមដូចសព្វមួយដង។
សម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានដៃគូស្នេហានៅឡើយទេគប្បីរក្សាភាពនឹងធឹងកុំជ្រួលជ្រើមពីព្រោះនៅពេលនេះមានក្រុមមនុស្សចិត្តព្រានចាប់អារម្មណ៍ច្រើនណាស់ផង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងទទួលការសហការពីក្រុមមនុស្សយ៉ាងល្អ។ការរស់នៅជួបភាពសុខដុមនិងក្រុមមនុស្សជួយជ្រោមជ្រែងជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរអតិថិជនចាស់ថ្មីដែលធ្លាប់តែបាត់យូរមកហើយក៏តែងអើតមុខមកវិញឱ្យឃើញថែមទៀត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្ត ទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះការសម្រេចចិត្តអ្វីមួយងាយទទួលរងការភ្លាំងភ្លាត់និងមានបញ្ហាច្រើនជាងសព្វមួយដង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូលឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនថាការប្រកបការងាររឿងប្រាក់កាសនិងរឿងផ្ទាល់ខ្លួនជួបបញ្ហាអុកឡុកយាយីច្រើនដែលនាំឱ្យពិបាកក្នុងការរែកពន់ផង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការប្រជែងតម្លៃគ្នាបន្តិចដូចនេះការជួញទីជិតឆ្ងាយផលកម្រៃឃើញថាជួបការខ្សត់ខ្សោយតែបើមានអតិថិជនជំពាក់ប្រាក់កាសបែរជាផ្តល់ឱកាសល្អក្នុងការទារទៅវិញ។
សម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះដែរមានការឆាប់ប្រេះឆានិងកើតការប្រឆាំងគ្នាណាស់គួរចេះអត់ឱនឱ្យគ្នាខ្លះទើបប្រសើរ៕