ខេត្ត​ហ៊ូ​ប៉ី រាយការណ៍​អ្នកស្លាប់​ដោយ​កូរ៉ូណា​វីរុស​ថ្មី​១១៥​នាក់​និង​ឆ្លង​៤១១

221
ចែករម្លែក

ខេត្ត​ហ៊ូ​ប៉ី​របស់​ចិន ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជំងឺឆ្លង​ផ្លូវដង្ហើម កាលពី​ថ្ងៃ​សុក្រ​ទី​២១​កុម្ភៈ​ បាន​រាយការណ៍​ការឆ្លង​៤១១​ករណី​ទៀត ដោយ​កើន​លើស​ចំនួន​ឆ្លង​កាលពី​​មួយ​ថ្ងៃមុន​បន្តិច តែ​វា​នៅតែ​ទាប​បើ​ធៀប​នឹង​ការឆ្លង​ពី​១​ទៅ​២​ពាន់​នាក់​ក្នុង​មួយថ្ងៃ​កាលពីមុន​។​

​តួលេខ​ចុងក្រោយ​នេះ​នាំ​ឲ្យ​ចំនួន​មនុស្ស​ឆ្លង​កូរ៉ូណា​វីរុស​នេះ​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​កើន​ដល់​៦២.៤៤២​នាក់ និង​ចំនួន​មនុស្ស​ស្លាប់​ក្នុង​ខេត្ត​ឡើងដល់​២.១៤៤​នាក់​​បន្ទាប់ពី​មនុស្ស​១១៥​នាក់​ទៀត​បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ដូរ​វិធី​នៃ​ការកំណត់​ករណី​ឆ្លង​កូរ៉ូណា​វីរុស ហើយ​ពួក​មន្ត្រី​បាន​ចង្អុល​ភស្តុ​ង​តាង​នៃ​ការឆ្លង​ធ្លាក់ចុះ​ជាប់​នេះ​ថា​ជា​ជោគជ័យ​​ក្នុង​ទប់ស្កាត់​វីរុស​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី និង​ក្នុង​ក្រុង​វូ​ហាន​។​

​ក្នុងពេល​ជាមួយគ្នា អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ការធ្លាក់​ចុះ​ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​ចិន​គួរឲ្យ​លើកទឹកចិត្ត តែ​ថា​ការឆ្លង​នៅក្រៅ​ចិន​នៅ​​តែ​អាច​រាលដាល​។​

​មកទល់​បច្ចុប្បន្ន ប្រទេស​ចំនួន​២៥​បាន​រាយការណ៍​ការឆ្លង​១.០៧៦​ករណី រួមមាន​៥​ករណី​ក្នុង​ការឆ្លង​ចុងក្រោយ​គេ​នៅ​អ៊ីរ៉ង់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ការធ្លាក់​ចុះ​ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​ចិន​គួរអោយ​លើកទឹកចិត្ត តែ​ថា​ការឆ្លង​នៅក្រៅ​ចិន​នៅ​​តែ​អាច​រាលដាល​