តាមព័ត៌មានថា ក្លិបលៃសេស្ទ័រ( Leicester) បានទាក់ទងបឋមជាមួយតំណាងរបស់កីឡាករ អាដាំ ឡាលឡាណា (Adam Lallana) នៅរដូវកាលទិញដូររដូវក្តៅខាងមុខនេះ។
ខ្សែបម្រើរបស់ក្លឹប Liverpool ដែលបានផ្ទេរពីក្លិបសាវហេមតុន( Southampton) មកកាលពីឆ្នាំ២០១៤រូបនេះ នឹងចប់កិច្ចសន្យានៅរដូវក្តៅខាងមុខ ហើយមិនទំនងជាចុះកិច្ចសន្យាថ្មីនោះទេ។
ជាលទ្ធផល ឡាលឡាឡា ត្រូវបានអនុញ្ញាតឲ្យចរចាជាមួយក្លឹបនៅបរទេសអំពីលទ្ធភាពផ្ទេរ នៅរដូវក្តៅ ប៉ុន្តែក្លិប Leicester ដែលដឹកនាំដោយលោក ប្រ៊ែនឌិន រ៉ាជើ (Brendan Rodgers) ទំនងជាទទួលជោគជ័យក្នុងការនាំយកកីឡាកររូបនេះលើក្លិបផ្សេងទៀតនៅក្របខ័ណ្ឌព្រីមីញ៉េលីក។
មានការរាយការណ៍លម្អិតថា ឡាលឡាណា នឹងត្រូវការអនុញ្ញាតរបស់ក្លិប លីវឺភូល ដើម្បីចរចាជាមួយក្លឹបអង់គ្លេសផ្សេងទៀត មុនពេលចប់កិច្ចសន្យាបច្ចុប្បន្ននៅខែមិថុនា ប៉ុន្តែក្លិប លីវឺភូល បានអនុញ្ញាតឲ្យខ្សែបម្រើរូបនេះរៀបចំផែនការពីអនាគតរបស់ខ្លួន។
ក្លិបអាសេណល( Arsenal),តូតិនហេម ( Tottenham )និងក្លិប វេសហេម(West Ham) គឺជាក្លឹបនៅក្របខណ្ឌព្រីមីញ៉េលីកដែលតាមដឹងថា ក៏តាមមើលស្ថានភាពរបស់ឡាល ឡាណា នៅមុនរដូវកាលទិញដូរនៅរដូវក្តៅផងដែរ៕ ប្រែសម្រួល: ពិសិដ្ឋ