លោក យើហ្គេន ក្លប់ (Jurgen Klopp) ព្រមានក្រុមអាត្លេទីកូ ម៉ាឌ្រីត( Atletico Madrid) នៅពេលពួកគេត្រឡប់មកលេងនៅទឹកដី Anfield ។ វាមិនទាន់ចប់នៅឡើយទេ បន្ទាប់ពីក្រុម លីវឺភូល(Liverpool) ចាញ់១-០ នៅក្របខណ្ឌឆេមពានលីក។
ក្រុម Liverpool ជាក្រុមការពារតំណែងជើងឯកចាស់ គឺជាក្រុមដែលមានប្រៀបឈ្នះនៅវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែបែរជាត្រូវចាញ់ក្រុម Atletico ១-០ ទៅវិញហើយពួកគេត្រៀមនឹងសងសឹកនៅខែមីនា នៅពេលក្រុម Atletico មកដល់ទឹកដី Anfield ។
កីឡាករ សូល នីហ្គេស (Saul Nigues) រកបានមួយគ្រាប់គត់ អំឡុងការប្រកួតជើងទី១នេះ ជួយឲ្យក្រុម Atletico ឈ្នះនៅពហុកីឡដ្ឋាន Wanda Metropolitano Stadium កាលពីយប់ ថ្ងៃអង្គារ៍។
ប្រាកដណាស់ លទ្ធផលនេះធ្វើឲ្យលោក ក្លប់ មិនសុខចិត្តទេ។ ថ្លែងបន្ទាប់ពីការប្រកួតនេះ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា “ពួកគេចង់បានត្រឹមលទ្ធផល ០-០ គឺល្អ ពេកហើយ។ ស្វាគមន៍ការមកដល់ពហុកីឡដ្ឋាន Anfield ។ រឿងនេះមិនទាន់ចប់ទេ”។
លោក ក្លប់ បានបន្តថា “វាគឺជាការប្រកួតដែលយើងរំពឹងទុក និងជាបរិយាកាសដែលយើង រំពឹងទុក ប៉ុន្តែខ្ញុំពេញចិត្តផ្នែកជាច្រើននៃការប្រកួតរបស់យើង។ យើងរបូត១-០ នៅតង់ទី១ ហើយតង់ទី២ យើងគ្រប់គ្រងស្ទើរតែទាំងស្រុង”៕ ប្រែសម្រួល: ពិសិដ្ឋ