បច្ចុប្បន្ន ក្លិប លីវឺភូល(Liverpool) កំពុងស្វែងរកព័ត៌មានទាក់ទិននឹងខ្សែបម្រើ មីឡូត រ៉ាស៊ីកា (Milot Rashica) របស់ក្លិប វឺឌ័រ ប្រេម៉េន(Werder Bremen) នឹងមានបំណងផ្ទេរក្នុងតម្លៃ ៣១,៥លានផោននៅរដូវក្តៅនេះ។
កីឡាករវ័យ២៣ឆ្នាំរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ ដោយរកបាន៧គ្រាប់ក្នុងបង្ហាញមុខ១៨ប្រកួត។
លោក យើហ្គេន ក្លប់ (Jurgen Klopp) កំពុងសម្លឹងមើលកីឡាករដែលមានទេពកោលស្យនៅក្របខ័ណ្ឌ Bundesliga ព្រមទាំងខ្សែប្រយុទ្ធ ធីម៉ូ វើន័រ (Timo Werner) ខណ:នៅពេលនេះ រ៉ាស៊ីកា បានក្លាយជាកីឡាករម្នាក់ទៀតដែលកំពុងត្រូវបានឃ្លាំងមើលដោយក្រុមការងាររបស់ក្លិប Liverpool ។
សេចក្តីរាយការណ៍នេះកត់សម្គាល់ថា រ៉ាស៊ីកា មានលក្ខខណ្ឌទិញផ្តាច់ ៣១,៥លានផោន ជាមួយក្លិប Werner Bremen ។ រ៉ាស៊ីកា បានផ្ទេរពីក្លិប Vitesse Arnhem មកកាន់ក្លិប Bremen កាលពីខែមករាឆ្នាំ២០១៨ ដោយមានកិច្ចសន្យាដល់ឆ្នាំ២០២២។
ចំណែក វើន័រ មានលក្ខខណ្ឌទិញផ្តាច់៥១លានផោនក្នុងកិច្ចសន្យាជាមួយក្លិប Leipzig ប៉ុន្តែកិច្ចសន្យានេះ គ្រោងនឹងចប់នៅខែមេសា ហើយអាចនឹងបង្ខំចិត្តចាកចេញពីក្លឹបជើងអឺរ៉ុប ដើម្បីសម្រេចការផ្ទេរឲ្យបានឆាប់ជាងនេះ៕ ប្រែសម្រួល: ពិសិដ្ឋ
