សារាយសមុទ្រមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្ទុកសម្បូរទៅដោយ សារធាតុចិញ្ចឹមដែលល្អចំពោះសុខភាពរាងកាយផងដែរ។ បន្លែសមុទ្រនេះជាប្រភព ដ៏ប្រសើរនៃសារធាតុ iodine ជាតិដែក ម៉ាញ៉េស្យូម កាល់ស្យូម វីតាមីន A វីតាមីន C និងវីតាមីន B។ សារាយសមុទ្រក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងប្រូតេអ៊ីនផងដែរ។
១. ពង្រឹងសុខភាពក្រពេញទីរ៉ូអ៊ីត
សារាយសមុទ្រជាជម្រើសនៃអាហារដ៏ល្អបំផុតមួយដែលអ្នកជំងឺខ្សោយក្រពេញទីរ៉ូអ៊ីតមិនគួរមើលរំលង។ សារាយសមុទ្រមានផ្ទុកសម្បូរទៅដោយជាតិអ៊ីយ៉ូដ កាល់ស្យូម ជាតិសសៃ វីតាមីន A វីតាមីន B វីតាមីន C វីតាមីន K និងវីតាមីន Eដែលចាំបាច់សម្រាប់មុខងារនៃ ក្រពេញទីរ៉ូអ៊ីត។
២. ទប់ស្កាត់ជំងឺពុកឆ្អឹង
សារាយសមុទ្រមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមដែលជាជាតិរ៉ែចាំបាច់បំផុតមួយសម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំ។ កាល់ស្យូមក៏ល្អសម្រាប់សុខភាពធញមេញ បេះដូង និងសាច់ដុំផងដែរ។
៣. កម្ចាត់សារធាតុពុលពីក្នុងឈាម
នេះក៏ព្រោះតែសារាយសមុទ្រជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុក្លរ៉ូភីលដែលមានសមត្ថភាពកម្ចាត់ជាតិពុលក្នុងឈាម។
៤. ជួយឱ្យស្រកទម្ងន់
មិនចាំបាច់ត្រូវតែលេបថ្នាំសម្រកទម្ងន់ឡើយអ្វីដែលអ្នកត្រូវធ្វើរួមបញ្ចូលសារាយ សមុទ្រ ក្នុងរបបអាហារប្រចាំថ្ងៃ។ នេះក៏ព្រោះតែសារាយសមុទ្រជួយពន្លឿនការដុតរំលាយអាហារ ក្នុងរាងកាយ។ បរិមាណនៃជាតិសសៃក្នុងសារាយសមុទ្រក៏ជួយឱ្យឆាប់ឆ្អែត និងឆ្អែតបាន យូរផងដែរ។
៥. ពន្យឺតដំណើរការនៃភាពចាស់នៃវ័យ
នេះក៏ព្រោះតែសារាយសមុទ្រមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាស្បែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី៕ ដោយៈ health.com.kh