ជើងហោះហើរ​លេខ​MU២០០០​ បាន​ដឹក​គ្រូពេទ្យ​១០២ រូប និង​សម្ភារៈ​ជំនួយ ៣,១​តោន ពី​ឆាង​សួយ ក្រុង​គុន​មីង​ទៅកាន់​ក្រុង​អ៊ូ​ហាន

259
ចែករម្លែក

នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ជើងហោះហើរ​លេខ​MU២០០០​របស់​ក្រុមហ៊ុន​ China Eastern Airlines បាន​ដឹក​គ្រូពេទ្យ​១០២ រូប និង​សម្ភារៈ​ជំនួយ ៣,១​តោន ហោះហើរ​ពី​ព្រលានយន្តហោះ អន្តរជាតិ​ឆាង​សួយ ក្រុង​គុន​មីង​ទៅកាន់​ក្រុង​អ៊ូ​ហាន ។​ នេះ​ជា​ក្រុមសុខាភិបាល​ទី​២​ដែល រៀបចំ និង​ចាត់​បញ្ជូន​ដោយ​ខេត្ត​យូ​ន​ណាន ដើម្បី​ទៅ​ចូលរួម​ការសង្គ្រោះ​បន្ទាន់​និង​ប្រយុទ្ធ ប្រឆាំងនឹង​ជំងឺឆ្លង​នៅ​ខេត្ត​ហ៊ូ​ប៉េ ៕ ដោយ​យ៉ាង ជឹ​ង