រូបថតកុមារកាន់កាំភ្លើងជ័រភ្ជង់អ្នកបើកមួយសន្លឹក បាននាំឱ្យមានការចាប់ខ្លួនក្មេង ១១ នាក់និងម្តាយជនជាតិភាគតិចស៊ីជីបស៊ី ៤ នាក់នៅតំបន់ឆ្នេរខាងកើត ឡាហាដដាទូ នៃរដ្ឋសាបា។

នៅក្នុងរូបថតល្បីល្បាញមួយនេះគេឃើញក្មេងម្នាក់ភ្ជង់កាំភ្លើងជ័រលើអ្នកបើកបររថយន្តនៅផ្លូវបំបែកតាម៉ាន់អាម៉ាន់ជ្វាពេលសុំលុយគេនៅម៉ោងប្រហែល ១០:៣០ ព្រឹកទី១៩កុម្ភៈ។

លោក ណាស្រ៊ី ម៉ានសួ មេប៉ូលិសតំបន់ឡាហាដដាទូ បាននិយាយថា បន្ទាប់ពីឃើញរូបថតល្បីលើបណ្តាញសង្គមមួយនេះមក ប៉ូលិសបានទៅដល់តំបន់នោះហើយបានឃើញក្មេងមួយក្រុមកំពុងតែសុំទាន។

លោកបាននិយាយថា ស្ត្រីទាំង ៤ នាក់ ដែលមានអាយុចន្លោះពី ២៤ ទៅ ៣១ ឆ្នាំនិងកូនៗរបស់ពួកគេដែលមានអាយុចន្លោះពី ៦ ខែទៅ ១២ ឆ្នាំត្រូវបានឃុំខ្លួនក្រោមច្បាប់អន្តោប្រវេសន៍៕ ដោយ៖ កញ្ញាដាលីស

ក្មេង១១នាក់និងម្តាយជនជាតិភាគតិចស៊ីជីបស៊ី ៤ នាក់របស់ពួកគេត្រូវបានចាប់ខ្លួន