Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​កំពុង...

តុលាការ​កំពុង​សាកសួរ នាង ថៃ ស្រី​នាង ដោយ​ពុំទាន់​សម្រេច​ចោទប្រកាន់​នៅឡើយ​ទេ​

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: នៅ​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ នេះ លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុង​បន្ត​សាកសួរ នាង វ៉ែន រចនា ហៅ ថៃ ស្រី​នាង ដែល​ព្រហើន​បន្ត​ការ Live រូបភាព​ស៊ិ​ច​ស៊ី​ស្ទើរ​ចេញ​កេរភេទ​។

​សមត្ថកិច្ច អះអាងថា នាង ថៃ ស្រី​នាង ប្រឈម​នឹង​បទល្មើស​ផុស​រូបភាព និង​សម្ភារអាសអាភាស យោងតាម​មាត្រា​៣៨​និង​មាត្រា​៣៩ ច្បាប់​ស្តីពី​ការប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន ដែល​ជាប់ទោស​ចាប់ពី​១​ខែ​ដល់​១​ឆ្នាំ​។​

​កាលពី​ទី​១៨ ខែកុម្ភ​: ឆ្នាំ​២០២០ កន្លងទៅ នាង ថៃ ស្រី​នាង ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកមក​ធ្វើ​ការអប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យាចំពោះ​កំហុសឆ្គង​ដែល​គាត់​បាន​ផុស​រូបភាព និង​វីដេអូ​ឃ្លីប ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនៀម​ទម្លាប់ ​ប្រពៃណី ជាពិសេស​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​ស្ត្រី​ខ្មែរ និងបាន​យល់ព្រម​ថត​ជា​វីដេអូ ដើម្បី​សុំទោស​ជា​សាធារណ​:​នូវ​កំហុស​របស់គាត់​។​

​បន្ទាប់ពី​ធ្វើ​កិច្ចសន្យា និង​សារភាព​កំហុស​រួច នៅវេលា​ម៉ោង ១១ៈ៣០ នាទី ក៏បាន​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ ។ ស្រាប់តែ​ម៉ោង​២ៈ៣៥​នាទី​រសៀល​ថ្ងៃ​ដដែល ថៃ ស្រី​នាង នៅតែ​មិន​រាងចាល ថែមទាំង​ផុស​រូប​អាក្រាតកាយ ដែល​ស្លៀក​តែ​ខោ​លី​អូ​។​

​ដោយមាន​ការឯកភាព​យល់ព្រម​ពី​លោក គុជ គីម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង ៤ៈ២០​នាទី​ល្ងាច ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះទៅ​នាំខ្លួន ថៃ ស្រី​នាង ម្តងទៀត ដើ​ម្បី​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន​បន្តទៅ​តុលាការ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...