Home ព័ត៌មានអន្តរជាតិ វៀតណាម​ដំបូង​...

វៀតណាម​ដំបូង​តឹងតែង ឥឡូវ​បន្ធូរ ​បន្ទាប់ពី​វិធានការ​រឹតត្បិត​ព្រំដែន​របស់​ខ្លួន​ជាមួយ​ចិន​ប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង​

​វៀតណាម​បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​លើ​ពាណិជ្ជកម្ម​កាត់​ព្រំដែន​ជាមួយ​ចិន ដើម្បី​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយ​ពី​វិធានការ​ទប់ស្កាត់​ការឆ្លង​កូរ៉ូណា​​វីរុស​មក​ពី​ចិន​បាន​ធ្វើឲ្យប៉ះពាល់​សេដ្ឋកិច្ច​ខ្លួន​ជាខ្លាំង នេះ​បើ​តាម​ការអះអាង​របស់​ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​កាលពី​ថ្ងៃ​២០​កុម្ភៈ​។​

​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​វៀតណាម ហើយ​វិស័យ​កម្មន្តសាល​កម្ម​(​ការផលិត​ទំនិញ​ក្នុង​បរិមាណ​ច្រើនៗ​នៅ​តាម​រោងចក្រ សហគ្រាស​)​ពឹង​លើ​វត្ថុ​ធាតុ​​ដើម​និង​គ្រឿង​បរិក្ខារ​ពី​ចិន​។​ចិន​ក៏​ជា​ទីផ្សារ​សំខាន់​សម្រាប់​កសិផល​វៀតណាម​ផងដែរ​។​

​មុន​នេះ​ក្នុង​ខែ​នេះ វៀតណាម​បាន​ឈប់​ចេញ​ទិដ្ឋាការ​ម្រាប់​ទេសចរ​ចិន និង​បាន​បិទ​ព្រំដែន​មួយ​ផ្នែក​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​​ ដែល​រហូត​ពេលនេះ​​បាន​សម្លាប់​មនុស្ស​ជាង​២​ពាន់​នាក់​នៅក្នុង​ប្រទេស​ចិន​ក្បែរ​ខាង​។​

​រថយន្ត​ធំៗ​ដឹក​កសិផល​វៀតណាម​ជាប់​នៅ​ច្រក​ព្រំដែន​វៀតណាម​-​ចិន​ក្នុង​ខេត្ត​ឡាង សឺ​ន កាលពី​ថ្ងៃ​២០​កុម្ភៈ​

​អាជ្ញាធរ​នៅក្នុង​ខេត្ត​ឡាង សឺ​ន ភាគ​ខាងជើង កាលពី​ថ្ងៃ​២០​កុម្ភៈ​ បាន​បើក​ច្រក​ព្រំដែន​ជាមួយ​ចិន​ឡើងវិញ​ដើម្បី​សម្រួល​ចរាចរណ៍​ទំនិញ ជាពិសេស​កសិផល​​វៀតណាម​ដែល​កកស្ទះ​ខាត​រាប់រយ​លាន​ដុល្លារ​។​

​អ្នកបើករថយន្ត​ធំ​ម្នាក់ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បរទេស​ថា​« អ្វីៗ​ចាប់ផ្តើម​ល្អ​ឡើង​វិញ​នៅ​ពេល​ឡានធំៗ​ត្រូវបាន​អនុញ្ញាតឲ្យ​ឆ្លងកាត់​ព្រំដែន​ឡើង​​វិញ​។​ការផ្ទុះ​ជំងឺនេះ​ប៉ះពាល់​ពួក​យើង​ជា​ខ្លាំង​។​អ្នក​បើក​ឡាន​ខ្លះ​ជាប់​នៅ​ទីនេះ​តាំងពី​ដើម​ខែ​មក​ម្ល៉េះ​»​។​

​ទោះជា​យ៉ាងណា ក្រសួង​បាន​និយាយថា ពាណិជ្ជកម្ម​កាត់​ព្រំដែន​មិនទាន់​ត្រូវបាន​ស្តារឡើងវិញ​ទាំងស្រុង​ទេ នៅពេល​ការផ្ទុះ​ជំងឺ​Covid-19 ទំនង​ជា​នៅ​បន្តទៅ​​មុខ​ទៀត​។​

​ការអង្កេត​មួយ​ដោយ​សមាជិក​សភាពាណិជ្ជកម្ម​វៀតណាម​កាលពី​សប្តាហ៍​មុន​បង្ហាញថា បណ្តា​ក្រុមហ៊ុន​ផលិត​ទំនិញ​អាម៉េរិក​នៅ​វៀតណាម​ក៏​រង​ផលប៉ះពាល់​ខ្លាំង​​ពី​ការផ្ទុះ​ជំងឺ​នេះ​ដែរ​។​ទោះជា​យ៉ាងណា រដ្ឋាភិបាល​វៀតណាម​និយាយថា​ខ្លួន​នៅ​តែ​រក្សា​គោលដៅ​កំណើនសេដ្ឋកិច្ច​៦,៨​ភាគរយ​ដដែល និង​បាន​ចាត់វិធានការ​​ដើម្បី​បន្ថយ​ផលប៉ះពាល់​របស់​វីរុស​នេះ​មក​លើ​សេដ្ឋកិច្ច​។​

​វៀតណាម​មាន​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​នេះ​តែ​១៦​ករណី ក្នុងនេះ​១៥​ករណី​ត្រូវបាន​ព្យាបាល​ជា​រួចហើយ​ និង​ជនសង្ស័យ​ឆ្លង​២៨​នាក់​ស្ថិតនៅក្រោម​ការ​ដាក់​នៅ​ដាច់​ពី​​គេ​នៅ​តាម​មន្ទីរពេទ្យ​មូលដ្ឋាន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ឆេះ​បន្ទប់​ជួល នៅ​សង្កាត...

​ដោយៈ​ចាន់តូ / ភ្នំពេញៈ គ...

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​គ្រោង​ជ្រើសរើស​ទីតាំង​ខ្...

​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយ...

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...