ដោយ:សុខុម/ស្ទឹងត្រែង:លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា ជាស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមសេនីយទោម៉ៅតារាដែលត្រូវដាក់ឱ្យចូលនិវត្តន៍។ប្រសិនបើគ្មានការប្រែប្រួលទេនោះលោកអូតស៊ីវុត្ថានឹងក្លាយជាស្នងការនគរបាលខេត្តស្ទឹងត្រែងក្នុងពេលឆាប់ៗខាងមុខនេះហើយ។
លោក អូត ស៊ីវុត្ថា បច្ចុប្បន្ន គឺជាស្នងការរង ទទួលផែនចរាចរផ្លូវគោកខេត្តស្ទឹងត្រែង។ លោក អូត ស៊ីវុត្ថា ត្រូវបានក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ តែងតាំង និងតំឡើងឋានន្តរស័ក្តិ ពីថ្នាក់វរៈសេនីយ៍ឯក មកជាឧត្តមសេនីយ៍ត្រី និងមានតួនាទីជា ស្នងការរងនគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ខែមីនាឆ្នាំ២០១៩កន្លងទៅ។
ខណៈលោកឧត្តមសេនីយ៍ទោម៉ៅតារាត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍នោះលោកអូតស៊ីវុត្ថានឹងត្រូវឡើងតំណែងជាស្នងការនគរបាលខេត្តស្ទឹងត្រែង៕S/