Home ប្លែកៗ ម្តាយចិនម្នាក...

ម្តាយចិនម្នាក់សង់តង់ការពារវីរុសកូរ៉ូណាដើម្បីឱ្យកូនគាត់បានរៀនសូត្រនៅក្រៅផ្ទះ

ម្តាយចិនម្នាក់បានសាងសង់តង់ការពារវីរុសកូរ៉ូណាមួយសម្រាប់កូនស្រីរបស់គាត់ ដោយប្រើឆ្អឹងឫស្សី និង ប្លាស្ទិក ដូច្នេះកូនគាត់នឹងអាចរៀនសូត្រនៅក្រៅផ្ទះដោយសុវត្ថិភាពអំឡុងការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

កូនស្រីអាយុ៧ឆ្នាំរបស់គាត់ចាំបាច់ត្រូវចូលរៀនតាមអនឡាញរាល់ថ្ងៃពីផ្ទះជនបទក្នុងខេត្តហ៊ូប៉ី កន្លែងដែលមេរោគបានផ្ទុះឡើង។

ដោយសារអ៊ីនធឺណេតក្នុងផ្ទះយឺតពេក ម្តាយរូបនោះបានសម្រេចចិត្តសង់ “បន្ទប់” បណ្តោះអាសន្នដើម្បីការពារកូនស្រី នៅពេលនាងទៅរៀនសូត្រនៅខាងក្រៅ។

មានប្រភពចេញពីទីក្រុងវូហាន វីរុសកូរ៉ូណាថ្មី ដែលគេស្គាល់ថា Covid-19 បានឆ្លងទៅមនុស្សជាង ៧៤.០០០ នាក់នៅក្នុងប្រទេសចិន។

រដ្ឋាភិបាលចិនបានបង្ខាំងមនុស្សរាប់លាននាក់នៅក្នុងខេត្តហ៊ូប៉ី ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស។

ក្មេងស្រីអាយុ ៧ ឆ្នាំ ឈ្មោះ ប៉ី ម៉េងឈី រស់នៅតំបន់ដាច់ស្រយាល ចាងយ៉ាង នៅពេលបទបញ្ជាបិទខេត្តបានប្រកាស។

ដោយសារអ៊ីនធឺណេតក្នុងតំបន់របស់នាងយឺតពេក ដូច្នេះវាកាន់តែលំបាកសម្រាប់សិស្សថ្នាក់ទីមួយដើម្បីរៀនសូត្រ ក្រោយឆមាសថ្មីនៅសាលាបានចាប់ផ្តើម៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...

គោយន្ត​ដឹក​ដី បុក​ជាមួយ​ម...

​ដោយៈ គូលែន / សៀមរាបៈ ក្ម...