ដោយ:សុខុម/ស្ទឹងត្រែង:អនុប្រធានមន្ទីសាធារណ:ការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងម្នាក់រងការរិះគន់ថាយកអំណាចតួនាទីកាយដីទុកបម្រុងប្រយោជន៍សាធារណ:ដឹកអាច៍ដីទាំងឡានៗទៅដាក់ដីខ្លួនឯង។

ការរិះគន់នេះបន្ទាប់ពីលោកប្រាក់សុភ័ណ្ឌមានតួនាទីជាអនុប្រធានមន្ទីរត្រូវរ៉ូវគ្នាជាមួយលោករស់សុខាន់ដែលជាមន្ត្រីកាយដីទុកបម្រុងរបស់រដ្ឋមួយកន្លែងស្ថិតត្រង់ចំណុចកូនភ្នំក្អែកភូមិអូរត្រែលឃុំស្រុកថាឡាបរិវ៉ាត់។លោកប្រាក់សុភ័ណ្ឌបានប្រើរថយន្តបែនដឹកដីជាច្រើនគ្រឿងនិងគ្រឿងចក្ររបស់មន្ទីរទៅកាយដីទុកបម្រុងធ្វើផ្លូវស្ពានលូ។ដោយដឹកអាច៍ដីចាក់ក្នុងដីខ្លួនឯងដែលមានទីតាំងនៅជាប់នឹងផ្លូវជាតិ៩ខាងលិចស្ពានមេគង្គមានចម្ងាយប្រហែលមួយគីឡូម៉ែត្រពីកាយដី។

ប្រភពព័ត៌មានបានប្រាប់ថាលោកប្រាក់សុភ័ណ្ឌតែងតែយកគ្រឿងចក្ររបស់មន្ទីរទៅកាយដីឯកជនខ្លួនឯងជាញឹកញាប់ដោយសារមានទំនាក់ទំនងល្អជាមួយប្រធានមន្ទីរ។មានការរិះគន់ទៀតថាអនុប្រធានមន្ទីររូបនេះមិនគួរណាយកអំណាចតួនាទីទៅពាក់ព័ន្ធជាមួយរដ្ឋដើម្បីតែផលប្រយោជន៍ខ្លួនឯងឡើយ។

លោករស់សុខាន់មន្ត្រីមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តនិងត្រូវជាអ្នកមើលការខុសត្រូវដីបម្រុងរបស់មន្ទីរនៅស្រុកថាឡាបរិវ៉ាត់បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថាលោកបានឱ្យអាច៍ដីនេះយកទៅចាក់នៅដីលោកប្រាក់សោភ័ណ្ឌ។ព្រោះគាត់ជាអនុប្រធានមន្ទីរសាធារណការខេត្តម្នាក់ដែរហើយមិនបានលក់ទៅឱ្យឯកជនណាទេ។រឿងនេះលោកក៏បានរាយការណ៍ជូនទៅលោកសរគឹមណាតប្រធានមន្ទីរសាធារណៈការខេត្តរួចហើយ។

លោកសរ គឹមណាត ប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត បានប្រាប់អ្នកសារព័ត៌មានថា លោកអត់ដឹងទេទើបតែដឹងរឿងពេលអ្នកសារព័ត៌មានសួរមក។មន្ត្រីគាត់លោករស់សុខាន់ក៏បានរាយការណ៍ប្រាប់ថាលោកប្រាក់សោភ័ណ្ឌបានសុំដីភ្នំនេះយកមកចាក់លើដីខ្លួននៅជិតគ្នានោះព្រោះដីលោកភ័ណ្ឌមានទំនាប៕S/