តៃវ៉ាន់បានដាក់បម្រាមលើការនាំចូលជ្រូករស់និងសាច់ជ្រូកពីប្រទេសអ៊ីតាលីបន្ទាប់ពីរដ្ឋាភិបាលក្រុងរ៉ូម(អ៊ីតាលី)ផ្អាកការហោះហើរនេះរវាងភាគីទាំង២ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃវីរុសCOVID-19 ។
អ៊ីតាលីបានបញ្ឈប់រាល់ជើងហោះហើររវាងប្រទេសនេះ ចិនដីគោក កោះតៃវ៉ាន់ក្រុងហុងកុង និង ក្រុងម៉ាកាវនៅថ្ងៃទី ៣១ ខែមករា ដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុសនេះ។
សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យត្រួតពិនិត្យនិងចត្តាឡីស័កសត្វនិងរុក្ខជាតិរបស់តៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា” បំរាមនេះជាការលុបចោលការទទួលស្គាល់ប្រទេសអ៊ីតាលីថាជាប្រទេសមួយ ដែលគ្មានជំងឺផ្តាសាយជ្រូកអាហ្វ្រិក”។
ការហាមឃាត់ការហោះហើររបស់រដ្ឋាភិបាលក្រុងរ៉ូមមិនបានដំណើរការល្អទេនៅពេលក្រុងតៃប៉ិបានកោះហៅអ្នកតំណាងរបស់ប្រទេសអ៊ីតាលី មកស្តាប់ការតវ៉ានិងជំរុញឱ្យមានការបន្តជើងហោះហើរឡើងវិញ។
រដ្ឋាភិបាលក្រុងប៉េកាំងក៏មិនសប្បាយចិត្តនឹងការហាមឃាត់នេះផងដែរហើយបានបញ្ចុះបញ្ចូលឱ្យដកបម្រាមនេះចេញ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទទួលជោគជ័យទេ ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីតាលីកាលមុននេះខែកុម្ភៈបាននិយាយថា “ការហាមឃាត់ជើងហោះហើរនេះគឺជាវិធានការបន្ទាន់មួយ។ យើងនឹងរក្សាទុកបម្រាមនេះ ដរាបណាក្រុមអាជ្ញាធរសុខាភិបាលនិង … សហគមន៍វិទ្យាសាស្ត្រប្រាប់យើងថាយើងគួរតែដកឬមិនដកបម្រាមនេះ ” ។
យោងតាមការិយាល័យតំណាងរបស់តៃវ៉ាន់នៅទីក្រុងរ៉ូមបានឱ្យដឹងថាការនាំចូលទំនិញពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ពីប្រទេសអ៊ីតាលី មានទឹកប្រាក់ចំនួន២,៦ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០១៩ ៕ប្រែសម្រួល៖សុខា/sn

ទីផ្សារលក់សាច់ជ្រូកមួយនៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់