ចិន​នឹង​ធ្វើ​ការពិសោធន៍​វ៉ាក់សាំង​ប្រឆាំង​COVID-19​នៅ​ខែ​មេសា​

328
ចែករម្លែក

​ការផ្ទុះ​ជម្ងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​ថ្មី​ហៅថា​COVID-19​ចាប់ផ្តើម​ចេញពី​ទីក្រុង​វូ​ហាន ក្នុង​ខេត្ត​ហ៊ូ​ប៉ីរបស់​ចិន​កាលពី​ខែ​ធ្នូ​ឆ្នាំមុន និង​ចាប់​តាំង​​ពី​ពេលនោះ​មក​វា បាន​ចម្លង​ទៅមនុស្សជាង៧ម៉ឺននាក់នៅ២៥​ប្រទេស​លើ​ពិភពលោក​។​

​ដើម្បី​ដោះស្រាយ​វិបត្តិ​សុខភាព​នេះ ពួក​អ្នកវិទ្យាសាស្ត្រ​ចិន​ក៏​ដូចជា​អ្នកវិទ្យាសាស្ត្រ​នៅ​ជុំវុញ​ពិភពលោក​កំពុងញាប់​ដៃជើង​ធ្វើការ​សិក្សា​ស្រាវជ្រាវរ​ក​ប្រភព​បង្ក​​និង​ភ្នាក់ងារ​បង្ក្រាប​វា​។​

​អនុរដ្ឋមន្ត្រី​បច្ចេកវិទ្យា​និង​វិទ្យាសាស្ត្រ​ចិន​លោក​ស៊ូ ណាន់​ពីង បានអះអាង​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​កុម្ភៈ​ថា​វ៉ាក់សាំង​ប្រឆាំង​កូរ៉ូណា​វីរុស​COVID-19​នឹង​ត្រូវ​បញ្ជូន​ទៅ​ធ្វើកា​រ​សាកល្បង​នៅ​ខែ​មេសា​។​។ើ

​លោក​ស៊ូ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​ក្នុង​លក្ខខណ្ឌ​នៃ​ការសិក្សា​ស្រាវជ្រាវ​រក​និង​បង្កើត​វ៉ាក់សាំង មាន​វិធី​ច្រើន​សំរាប់​សិក្សា​ស្រាវជ្រាវ​និង​បង្កើត​វា​។​វ៉ាក់សាំង​​មុន​គេ​បំផុត​មួយ​អាច​នឹង​ត្រូវ​ចូល​កន្លែង​ពិសោធន៍​យ៉ាង​ឆាប់​ក៏​នៅ​ចុងខែ​មេសា​ដែរ​»​។​

​លោក​បាន​បន្ថែមថា ការបង្កើត​វ៉ាក់សាំង​នៅ​ចិន កើតឡើង​ចំពេល​ប្រទេស​ជាច្រើន​ខិតខំ​សិក្សា​ស្រាវជ្រាវ​បង្កើត​ផងដែរ​។​

​មុននេះ អាជ្ញាធរ​ក្រុង​តា​យ​ចូ​វ បាន​រាយការណ៍​អំពី​ការផលិត​ថ្នាំ​ព្យាបាល​ជម្ងឺ​ក៏ដូចជា​បង្ក្រាប​COVID-19​លើកដំបូង ហើយ​កាលពី​ដើមខែ មជ្ឈមណ្ឌល​ជាតិចិន​​សំរាប់​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​បាន​និយាយ​ថា​ឱសថ​remdesivir និង favipiravir អាច​ក្លាយជា​ថ្នាំ​សំរាប់​ព្យាបាល​COVID-19​។​

COVID-19​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ក្រុង​វូ​ហាន និង​ចាប់​តាំង​ពេលនោះ​មក​វា​បានក្លាយជាឃាតករពិភពលោក ដោយ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​២.២៣៦​នាក់ នៅ​ចិនដីគោក និង​ចម្លង​ទៅ​​មនុស្ស​ជាង​៧៥.០០០​នាក់​ទៀត​៕​ប្រែ​សម្រួល​៖​វាសនា​

អ្នកវិទ្យាសាស្រ្តចិនកំពុងប្រញឹកសិក្សាស្រាវជ្រាវរកវ៉ាក់សាំងនិងថ្នាំព្យាបាលCOVID-19

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ