ស្ត្រីជនជាតិបរទេសម្នាក់បើករថ​​យន្តមួយគ្រឿងជ្រុលទៅបុកម៉ូតូ​ពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រង​របួសធ្ងន់

ដោយៈចាន់តូ/ភ្នំពេញ ៖ ស្ត្រីជនជាតិបរទេសម្នាក់បើករថយន្តមួយគ្រឿងជ្រុលមកបុកជាមួយម៉ូតូមួយគ្រឿងពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង​៨និង៣០នាទីព្រឹក ថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២០តាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាំងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក់សងសេ១២៥ពាក់ស្លាកលេខភ្នំពេញ(1X-1320) ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ត្រង់ចំណុចកើតហេតុក៏បត់ឆ្វេងស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកហ្វររ៉េនន័រពាក់ស្លាកលេខ(ONG202 2-137) ដែលបើកបរដោយនារីជនជាតិបរទេសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង បានបួងចង្កូតបត់ទៅឆ្វេងដៃស្រាប់តែជ្រុលទៅបុកជាមួយនិងម៉ូតូមួយគ្រឿង បណ្ដាលឱ្យមានបុរសម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់ទីតាំងកើតហេតុរួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ មកធ្វើការវាស់វែង និងយករថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​អាវុធហត្ថ​រាជធានី ស្ម័គ្...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

​អភិបាលខណ្ឌ​សែន​សុខ បាន​ជ...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...

​ឆេះ​បន្ទប់​ជួល នៅ​សង្កាត...

​ដោយៈ​ចាន់តូ / ភ្នំពេញៈ គ...

ឃាត់ខ្លួន​យុវជន​ម្នាក់ ជា...

​ដោយៈ អង្គា​រ៍​ហេង / ភ្នំ...