បុរសម្នាក់និងម៉ាទឹកកកជិត​២១​ក្រាមត្រូវ ការិយាល័យជំនាញបញ្ជូនទៅតុលាការ

ដោយៈគ្រញូង/បាត់ដំបង ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីរសៀលថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០បានបញ្ជូនជនសង្ស័យម្នាក់និងវត្ថុតាងមាទឹកកក​១១​ថង់​ទម្ងន់២០,៨៩ក្រាមទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់។ជនសង្ស័យម្នាក៎នេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ក្រុងបាត់ដំបងនៃអធិការនគរបាលក្រុងបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២០ខែកុម្ភះឆ្នាំ២០២០នៅចំណុចក្រោយពោងសាំងក្រុមទី១ភូមិព្រែកតាតន់សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថាជនសង្ស័យមានឈ្មោះយឿន សំណាងហៅផន ភេទ ប្រុស អាយុ ២៩ឆ្នាំរស់នៅ ក្រុមទី៦ភូមិ សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង។

ចំណែកវត្ថុតាងដែលដកហូតបានរួមមាន÷ថ្នាំញៀនប្រភេទ(ម៉ាទឹកកកICE)ចំនួន១១
ថង់ទម្ងន់២០,៨៩ក្រាម ទូរស័ព្ទដៃ១ឡ្រឿង ក្រដាសអាលីមីញ៉ូមចំនួន៥ដុំនិងដែកកេះ២។

លោកអធិការក្រុងបានបញ្ជាក់ថា ជនសង្ស័យរូបនេះធ្លាប់មានដីកាបង្គាប់ឱ្យចាប់
ខ្លួនលេខ៦០៣ត ព្រចុះថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនប្រព្រឹត្តនៅចំណុចក្រុមទី១ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងកាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៩របស់លោកជា វណ្ណះចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង។

លោកសុខ និមលនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជាក់ថាក្រោយ
ពេលជនសង្ស័យឆ្លើយសារភាពរួចមកលោកស្នងការខេត្តបានបញ្ជាឱ្យកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងមួយចំនួនទៅតុលាការដើម្បីចាត់
ការតាមនីតិវិធី៕b/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ជំរុញ​កសិករ ដាំ​បន្លែ នៅ...

​ដោយៈ ភ្នំ​ស្វាយ / ពោធិសា...

​ទោះជា​កូ​វីដ​-១៩ បង្ក​ផល...

​ដោយៈ ប​.​ជ័យ​-​អូរ​ស...

ទៅ​ភូមិភាគ​ឥ​សាន្ត​កុំ​ភ្...

​ដោយៈ​ជា​សីហៈ​/​ភ្នំពេញៈ ...