បើករថយន្តមិនប្រយ័ត្នរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋសំណាងល្អមិនបណ្តាលឲ្យមនុស្សរងរបួស ឬស្លាប់​ខូចខាតតែទ្រព្យសម្បត្តិនៅស្រុករមាសហែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ រថយន្តបាឡែនមួយគ្រឿងបានរងការខូចខាតយ៉ាងដំណំដោយសារអ្នកបើកបរមិនប្រយ័ត្នបានរេចង្កូតបុកចូលផ្ទះរបស់ប្រជាពលរដ្ឋបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៩និង២០នាទីយប់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នៅត្រង់ចំណុចកែងភូមិត្រោកឃុំអំពិលស្រុករមាសហែកខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថាៈមានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាកកាមរីបាឡែនពាក់ស្លាកលេខ២AG .7550ពណ៍ទឹកមាស បើកពីទិសត្បូងទៅជើងលុះមកដល់ចំណុចកែងភូមិត្រោកក៏បានរេចង្កូតទៅបុកផ្ទះឈ្មោះយូត ណន ភេទប្រុស អាយុ៤០ជនជាតិខ្មែរមុខរបរកសិករ ។

អ្នកបើកបររថយន្តបង្កឈ្មោះដោក វុធ ភេទប្រុសអាយុ៣៣ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅសព្វថ្ងៃភូមិពោធិជ្រៃឃុំស្វាយអន្ទរស្រុកស្វាយអន្ទរខេត្តព្រៃវែង ។

ប្រភពដដែលបានបន្តថាៈ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបណ្ដាលឱ្យមាននរណាម្នាក់រងរបួសឡើយ។

សម្ភារះខូចខាតមានៈ

១,ជញ្ជាំងថ្មខាងមុខ១ផ្ទាំង

២,សរសរបេតុង១ដើម

៣,សរសរឈើ១ដើម

៤,ម៉ាសីុនកិនទឹកអំពៅអនាម័យ១គ្រឿង

៥,ធុងទឹក កក២

៦,ទូរឈើ ១គ្រឿងនិងសម្ភារះប្រើប្រាស់មួយចំនួនទៀត។

ឯរថយន្ដខូចខាតផ្នៃកខាងមុខបច្ចុប្បន្នយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាល៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular