លោកអភិបាលរងក្រុងនៅបន្ត​ពន្លត់ភ្លើងឆេះទីលានចាក់សម្រាម​រហូតឈប់ហុយតទៅទៀត

ដោយៈគ្រញូង/បាត់ដំបង ៖ ដើម្បីកុំឱ្យអ្នកបាត់ដំបងប៉ះពាល់សុខភាពនិងប៉ះពាល់បរិស្ថានផ្ដែងហុយចេញពីទីលានចាក់សម្រាមស្ថិតនៅសង្កាត់ស្លាកែតក្រុងបាត់ដំបងនៅរសៀលថ្ងៃទី២១នេះលោកលាង វាសនាអភិបាលរងក្រុងបានបន្តដឹកនាំក្រុមគ្រួសារយុវជនស ស យ កក្រុងបាត់ដំបងជាច្រននាក់រួមជាមួយប្រជាពលរដ្ឋដែលរស់នៅជិតទីលានចាក់សម្រាមចុះពន្លត់ភ្លើងនៅទីលានសំរាមដែលរលត់មិនទាន់អស់កំសួលដោយនៅមានផ្សែងហុយតិចៗជាហេតុប៉ះពាល់ដល់សុខភាពអ្នកក្រុងបាត់ដំបង ឱ្យអស់ពីលទ្ធភាព។

លោក លាង វាសនា បានណែនាំ នូវខ្លឹមសារមួយចំនួន÷១-ត្រូវបញ្ឈប់ការឈូសឆាយ
សំរាមថ្មីចូលក្នុងកន្លែងកំពុងឆេះ ២-រថយន្តដឹកសំរាមត្រូវចាក់នៅទីកន្លែងផ្សេងដែលមិនឆេះ ៣-ត្រូវយកគ្រឿងចាក់កាយពំនូកសំរាមកុំឲ្យបន្តឆេះពីខាងក្នុងមកទៀត ៤-ហាមដាច់ខាតការដុត ជ័រ កាវ យកលោហធាតុ .. នៅលើទីលានចាក់សំរាម។

លោកអភិបាលរងក្រុងបានសំណូមពរសុំឱ្យបងប្អូនទាំងអស់គ្នាចូលរួមកុំបោះកន្ទុយបារីឬវត្ថុអ្វិដែលងាយឆេះទៅលើគំនរសម្រាមព្រោះរដូវនេះជារដូវប្រាំងមានកំដៅក្តៅខ្លាំងអាច​ឆេះបានគ្រប់ពេលវេលានិងដើម្បីចូលរួមការពារផលប៉ះពាល់ដល់សុខភាព និងប៉ះ​ពាលបរិស្ថានដល់បងប្អូនប្រជាពលរដ្ឋ អ្នកបាត់ដំបងយើងតទៅទៀត៕B/



ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular