មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាច​រណ៍រវាងម៉ូតូនិងម៉ូតូក្នុងទិសដៅផ្ទុយគ្នានៅស្រុករំដួល

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចភូមិត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង រវាងម៉ូតូនិងម៉ូតូបេីកបរបញ្ច្រាស់ទិសគ្នា។

សមត្ថកិច្ចបានឱ្យដឹងថាៈអ្នកបើកបរទី១ ឈ្មោះវ៉ុន.សុខហេង ភេទប្រុសអាយុ ១៧ ឆ្នាំរស់នៅភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀងបើកបរម៉ូតូម៉ាកសេ125 ពណ៌ខ្មៅឆ្នាំ 2020 ពាក់ស្លាកលេខ 1O .2443 ជិះពីទិសខាងកើតទៅលិច (ពាក់មួកសុវត្ថិភាព ) រង របួសធ្ងន់ ម៉ូតូខូចខាតស្រាល។

២.អ្នកបើកបរម៉ូតូទី ២ ឈ្មោះ ឈុន ម៉ាច ភេទ ប្រុស អាយុ 18 ឆ្នាំរស់នៅភូមិទួលសាលា ឃុំជ្រុង ពពេល ស្រុករំដួល ជិះម៉ូតូម៉ាកC125ពណ៌ខ្មៅឆ្នាំ 2019 ពាក់ស្លាកលេខ ស្វាយរៀង 1N 5010 ដឹកក្មេងស្រីម្នាក់ឈ្មោះ មី នីនអាយុ ១១ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា បើកបរពីទិសខាងលិចទៅទិសខាងកើតមកដល់ចំណុចកើតហេតុក៏បានប៉ះគ្នាបណ្ដាលឱ្យដួលរងរបួសធ្ងន់ទាំងពីរនាក់ (មិនពាក់មួកសុវត្ថិភាពទាំងពីរនាក់) ចំណែកម៉ូតូខូចខាតស្រាល។

ប្រភពដដែលបានបន្តថាៈមូលហេតុ. អ្នកបើកម៉ូតូហុងដាសេ១២៥ ឆ្នាំ ២០១៩ពាក់ផ្លាកលេខ ស្វាយរៀង 1N 5010 មិនប្រកាន់ស្ដាំ។ បច្ចុប្បន្ន . អ្នករងគ្រោះទាំងអស់បានបញ្ជូនទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកសម្ភារៈម៉ូតូបាន​យក​មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រុងពពេលដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular