មេដឹកនាំចលនាសាសនាមួយនៅកូរ៉េខាងត្បូង ដែលព្រះវិហាររបស់ខ្លួនកំពុងផ្ទុះជម្ងឺឆ្លងធំបំផុតនៅក្នុងប្រទេសនេះ កាលពីថ្ងៃសុក្រទី២១កុម្ភៈបានហៅការផ្ទុះជម្ងឺនេះថាជា«អំពើរបស់បិសាច» និងជាការសាកល្បងជំនឿលើព្រះ។
លោកលី ម៉ាន់ហ៊ី បានផ្ញើសារលើកម្មវិធីផ្ទៃក្នុងមួយប្រើសំរាប់តែសមាជិកក្រុមព្រះវិហារស៊ីនស៊ីអនជី ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៤។
លោកបានសរសេរបង្ហោះថា « ករណីផ្ទុះជម្ងឺនេះ ត្រូវបានគេមើលឃើញថាជាអំពើរបស់បិសាចដើម្បីរារាំងការរីកចំរើនរបស់ព្រះវិហារស៊ីនស៊ីអនជី(Shincheonji)។វាប្រៀបបានការសាកល្បងជំនឿលើព្រះ វាបំផ្លាញការរីកចំរើនរបស់យើង»។
សូមបញ្ជាក់ថា កូរ៉េខាងត្បូងកាលពីថ្ងៃសុក្របានរាយការណ៍ការឆ្លង៥២ករណីថ្មី នាំអោយអ្នកឆ្លងកូរ៉ូណាវីរុសសរុបនៅក្នុងប្រទេសនេះកើនដល់១៥៦នាក់ ភាគច្រើន គឺ១១១នាក់នៅក្រុងដេហ្គូ និងតំបន់ក្បែរៗនោះហើយអ្នកជម្ងឺភាគច្រើនមានជាប់ពាក់ព័ន្ធនឹងស្ត្រីអ្នកជម្ងឺវ័យ៦១ឆ្នាំដែលបានទៅធ្វើការបន់ស្រន់នៅសាខាមួយនៃព្រះវិហារស៊ីនស៊ីអនជីកាលពីពេលថ្មីៗ។
គិតត្រឹមថ្ងៃសុក្រ សមាជិកព្រះវិហារនេះជាង៤០០នាក់បង្ហាញរោគសញ្ញាឆ្លងកូរ៉ូណាវីរុស តែពួកគេនៅរង់ចាំការធ្វើតេស្តិ៍រកវីរុសសិនទើបអាចបញ្ជាក់ថាឆ្លងឬមិនឆ្លង៕ប្រែសម្រួល៖វាសនា

មន្ត្រីសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគនៅមុខសាខាព្រះវិហារស៊ីនស៊ីអនជីនៅក្រុងដេហ្គូ បន្ទាប់ពីរដ្ឋាភិបាលកណ្តាលបញ្ជាអោយបិទព្រះវិហារនេះបណ្តោះអាសន្នដោយសារវាជាប្រភពចម្លងកញ្ចុំ