ដោយៈសាវរក្ស/ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានបើកកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២០និង លើកទិសដៅការងារខែមីនា អនុវត្ត និងផ្សព្វផ្សាយផែនការណែនាំបន្ត ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដោយមានការអញ្ជើញចូលរួមពីតំណាងអោយក្រុមប្រឹក្សា អភិបាលរងខណ្ឌ ចៅសង្កាត់ ថ្នាក់ដឹកនាំ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ៕/b