មហោស្រពគីហ្សូណាជប៉ុនកម្ពុជាលើក​ទី៩ ក្រោមប្រធានបទឆ្នាំនេះគឺអនុភាពកីឡា

158
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ស្ថានទូតជប៉ុនរួមសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន CJCCមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនរៀបចំនៅមហោស្រពគីហ្សូណាជប៉ុនកម្ពុជាលើកទី 9 ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 23 កុម្ភៈ ដែលជាកម្មវិធីវប្បធម៌ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2012 ក្នុងគោលបំណងបង្ហាញពីវប្បធម៌ជប៉ុននិងកម្ពុជាក៏ដូចជាជំរុញការផ្លាស់ប្ដូរបន្ថែមរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ចំពោះប្រធានបទក្នុងឆ្នាំនេះគឺ “អនុភាពកីឡា” ។ ដោយសារតែប្រទេសជប៉ុននិងជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិចនិង ផារ៉ាឡាំពិចឆ្នាំនេះដូច្នេះមហោស្របគីហ្សូណាក្រោមប្រធានបទ អានុភាពកីឡា នឹងមានរៀបចំកម្មវិធីកីឡាមួយចំនួន។ លើសពីនេះនេះក៏មានកម្មវិធីជាច្រើនទៀតដូចជាសិក្ខាសាលាទាក់ទងនឹងសិល្បៈ អប់រំ សុខភាព និងបច្ចេកវិទ្យា សាកល្បងភ្លក់ម្ហូប និងបង្អែមខ្មែរ-ជប៉ុនសាកល្បងស្លៀកក្បិនខ្មែរ ពាក់”យូកាតា”ជប៉ុន សាកល្បងពិធីជប់លៀងតែជប៉ុន”សាដូ” សិល្បៈបត់ក្រដាស”អូរីហ្គាមី ” តុបតែងផ្កា”អីកេបាណា” ការសរសេរអក្សរផ្ចង់ ស្យូដូ ។

នាឱកាសនោះលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី២០កុម្ភៈថា ដោយសារតែប្រទេសជប៉ុននឹងរៀបចំនូវការប្រកួតកីឡាអូឡាំពិកនិងផារ៉ាឡាំពិចនៅឆ្នាំនេះដូច្នេះយើងហ្នឹងនាំយកនូវឱកាសនិងដួងព្រលឹងនៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកនៅក្នុងមហោស្រពគីហ្សូណាក្រោមប្រធានបទអានុភាពកីឡា។

លោកឯកអគ្គរាជទូតជប៉ុនបានបន្ថែមថា តើលោកលោកស្រីធ្លាប់បានគិតអំពីអានុភាពកីឡាពីមុនមកដែរឬទេចាប់តាំងពីកុមារភាពរហូតដល់ឥឡូវនេះខ្ញុំបានចូលរួមលេងកីឡានិងចូលចិត្តកីឡាខ្លាំងណាស់ដូចជាកីឡាបេសបាល កីឡាបាល់បោះ កីឡាបាល់ឱប កីឡាបាល់ទាត់ និងកីឡាវាយកូនគោលជាដើម។ កីឡាបានបង្ហាត់បង្រៀនខ្ញុំនូវសារៈសំខាន់នៃការខិតខំសាមគ្គីភាព យុត្តិធម៌ ភាពអត់ធ្មត់និងផ្ដល់ឲ្យខ្ញុំនៅមិត្តភាពនិងមេរៀនជាច្រើនជារួមខ្ញុំបានរៀនពីកីឡាទាំងនេះនូវអ្វីដែលជាសារៈសំខាន់ក្នុងជីវិត។

លោកបានបញ្ជាក់ថា ខ្ញុំសង្ឃឹមថា មហោស្របឆ្នាំនេះនិងជាឱកាសល្អសម្រាប់ប្រជាជនគ្រប់រូបចូលរួមគិតពីអនុភាពនៃកីឡាក្នុងជីវិតប្រចាំថ្ងៃនិងសង្គមជាការពិតណាស់លោកលោកស្រីក៏អាចរីករាយជាមួយកម្មវិធីនិងសកម្មភាពជាច្រើនទាក់ទងនិងកីឡាព្រមទាំងបធម៌និងការអប់រំ៕/b