​ដោយៈ​សុផល​/​ភ្នំពេញ​៖​ដើម្បី​តបស្នង​នូវ​ការគាំទ្រ​អតិថិជន​របស់ខ្លួន​ក្រុមហ៊ុន​នាំចូល​និង​ចែកចាយ​ម៉ូតូ​កង់​បី​ម៉ាក​TVS​នៅក្នុង​ប្រទេស​កម្ពុជា​បានរៀបចំ​ពិធីជប់លៀង​និង​ចាប់​រង្វាន់​ជូន​អតិថិជន​អ្នក​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ម៉ាក​TVS​។​ពិធី​ចាប់​រង្វាន់​នេះ​ធ្វើ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ដោយមាន​អ្នកចូលរួម​ប្រមាណ​ជិត​២​ពាន់​នាក់ ។

​ទន្ទឹមគ្នា​នោះដែរ​កម្មវិធី​ចាប់ផ្ដើម​ឡើង​ពី​ក្បួន​ដង្ហែ​យ៉ាង​ស្រស់ស្អាត​របស់​ម៉ូតូ​កង់​បី​TVS​ជាច្រើន​រហូតដល់​ទៅជា​ង ៣០០ គ្រឿង​នៅលើ​ដង​វិថី​ស្ថិតនៅ​ទីតាំង​សេវាកម្ម​ជួសជុល​ម៉ូតូ​កង់​បី TVS ដី​ឡូ​តិ៍​លេខ ១២១៨​ផ្លូវ​ហាណូយ​ភូមិ​ឃ្មួញ​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីតាំង​កម្មវិធី​ចាប់​រង្វាន់​ធំ​បំណាច់​ឆ្នាំ​នៅ​ទីក្រុង​កោះ​ពេជ្រ​អាគារ G និង H​។​

​លោក​ហ្គា​រី​អ៊ីង​នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អិ​មដា​ប់បែល​យូ​មេត្រូ​ផលី​ធេ​ន​អ៊ី​ន​ធើ​ណេ​សិ​នណល់ បាន​ថ្លែងអំណរគុណ​ដល់​អ្នកចូលរួម​ទាំងអស់​ដែល​បាន​ចូលរួម​ចាប់​រង្វាន់​ធំ​ម​ហាល​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​TVS​កម្ពុជា​។​ការរីកចម្រើន​របស់​ក្រុមហ៊ុន​TVS​នៅ​កម្ពុជា​គឺ​ដោយសារតែ​មានការ​គាំទ្រ​ពី​អតិថិជន​ទាំងអស់​និង​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ប្រចាំ​កម្ពុជា​និង​ក្រុមហ៊ុន​ជា​ដៃគូរ​ក៏ដូចជា​តំណាង​ចែកចាយ​របស់​យើង​នៅ​ភ្នំពេញ និង​នៅតាម​បណ្ដា​ខេត្ត​ផងដែរ ។

​លោក​បាន​បន្តថា​ក្រុមហ៊ុន​នឹង​ពង្រីក​ការ​ចែកចាយ​បន្តទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ផ្ដល់ជូន​ម៉ូតូ​កង់​បី​ដែលមាន​គុណភាព​ប្រើប្រាស់​បានយូរ​ដល់​ប្រជាជន​កម្ពុជា​ជាពិសេស​នោះ​គឺ​សម្រាប់​បង្កើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ តាម​ការដឹកជញ្ជូន​អ្នក​ដំណើរការ ជាដើម ។

​សូមបញ្ជាក់ថា​នៅក្នុង​កម្មវិធី​ចាប់​រង្វាន់​នេះ ក្រុមហ៊ុន​បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​គឺ​រថយន្ត Toyota Hilux Revo 2019 បាន​ទៅលើ​ឈ្មោះ នុត ធូ សន្លឹកឆ្នោត​ផ្សងសំណាង​លេខ 010177 ។​ម៉ូតូ​កង់​បី TVS King Deluxe ស៊េរី​ឆ្នាំ​២០២៩​ចំនួន​២​រង្វាន់​បាន​ទៅលើ​ឈ្មោះ​សុខ​ចាន់នី​សន្លឹកឆ្នោត​ផ្សងសំណាង​លេខ 005050​និង​ឈ្មោះ​ជាន​តៃវ៉ាន់​សន្លឹកឆ្នោត​ផ្សងសំណាង​លេខ​000895,​។​

​ទឹកប្រាក់​សុទ្ធ​1.០០០​ដុល្លារ​បាន​ទៅលើ​ឈ្មោះ​ទ្រី​កាក់​សន្លឹកឆ្នោត​ផ្សងសំណាង​លេខ​003192,​ទឹកប្រាក់​សុទ្ធ​500​ដុល្លារ​បាន​ទៅលើ​ឈ្មោះ សោ អាត សន្លឹកឆ្នោត​ផ្សងសំណាង​លេខ 000477 និង​ឈ្មោះ ស្រ៊ាង ភ័ក សន្លឹកឆ្នោត​ផ្សងសំណាង​លេខ 004317, ព្រមជាមួយ​រង្វាន់​ទូរ​សព្ទ័​ដៃ​ស្មា​ត​ហ្វូ​ន​Xiaomi ម៉ូ​ឌែ​ល​RedmiNote8Pro​ចំនួន​១០​រង្វាន់​និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត​បាន​រកឃើញ​អ្នកឈ្នះ​បន្តបន្ទាប់​។​

គួរបញ្ជាក់​ផងដែរ​ថា​ក្រុមហ៊ុន​ម៉ូតូ​កង់​បី​TVS​បាន​ចាប់​រង្វាន់​ប្រចាំខែ​ចំនួន​៧​លើក​រួចមកហើយ​ចាប់តាំងពី​ដើមខែ​មិថុនា​រហូតដល់​ខែធ្នូ​ឆ្នាំ​២០១៩​មុន​ការចាប់​រង្វាន់​បំណាច់​ឆ្នាំ​ធំ​ចុងក្រោយ​នេះហើយ​ក្រុមហ៊ុន​ក៏បាន​រកឃើញ​អ្នកឈ្នះ​រង្វាន់​ម៉ូតូ​កង់​បី​TVSKingDeluxe2019​ចំនួន​១៤​នាក់​,​ទូរស័ព្ទ​ចំនួន​២១​នាក់​និង​រង្វាន់​ប្រេងម៉ាស៊ីន​Motul​ជាច្រើន​នាក់​ផ្សេងទៀត​។​

​កម្មវិធី​ខាងលើនេះ​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​បាន​ក៏ដោយ​សារ​តែមាន​ដៃគូ​សហការ​បង់​រំលស់​ធនាគារ​ឯកទេស​AEON​និង​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ​Xiaomi​កម្ពុជា​និង​ក្រុមហ៊ុន​ប្រេងម៉ាស៊ីន Motul កម្ពុជា ៕S/​