ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កម្លាំងផ្នែករដ្ឋបាលព្រៃឈើរវៀងដឹកនាំដោយលោកស៊ុស៊ីវុត្ថានាយផ្នែករដ្ឋបាលព្រៃឈើរវៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំដោយលោក វរៈសេនីយ៌ទោ គង់ ផល្លីនាយរងសេនាធិការ។សមត្ថកិច្ចចម្រុះបានប្រដេញស្ទាក់ចាប់រថយន្ដ១គ្រឿង ម៉ាកធុនត្រា ពណ៌ស ដឹកឈើលេខ១ប្រភេទសុក្រំកាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ស៊ុស៊ីវត្ថានាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២០ថា ដោយសារមានភ្ងាក់ងាររាយការណ៍ថាមានរថយន្តធុនត្រានិងរថយន្តស៊ីណាពណ៌ស១គ្រឿងទៀត។រថយន្តនេះដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីចំណុចក្រាំងដូងតាមបណ្ដោយផ្លូវជាតិលេខ៦២ឆ្ពោះទៅខេត្តកំពង់ធំ។

លុះដល់ចំណុចអូពោធិ៍បានបើករត់គេចត្រឡប់មកក្រោយវិញដោយសារមានរថយន្តបើកមើលផ្លូវខាងមុខឃើញកម្លាំងបរិស្ថានអូពោធិ៍ដាក់ប៉ារាស់។ភ្លាមៗនោះកម្លាំងរដ្ឋបាលព្រៃឈើរវៀងនិងកម្លាំងក២ជើងគោកប្រចាំខេត្តព្រះវិហារបានប្រដេញរថយន្តទាំងពីរគ្រឿងនេះ។ដោយរថយន្តធុនត្រាដែលឃាត់បានបានបើកបិទរារាំងពីក្រោយមិនឱ្យកម្លាំងសមត្ថកិច្ចវ៉ាបានហើយឱ្យរថយន្ដស៊ីណាបានរត់គេចបាត់។

កម្លាំងចម្រុះដេញប្រផាប់ចាប់ប្រភីងស្ទាក់ចាប់រថយន្ដធុនត្រារហូតទៅដល់ភូមិដាឃុំចំរើនស្រុកសង្គមថ្មីខេត្តព្រះវិហារ។ដោយរថយន្ដនេះបានទម្លាក់ឈើចេញពីរថយន្ដហើយយករថយន្ដមកលាក់ទុកមុខផ្ទះអ្នកភូមិ។ភ្លាមនោះសមត្ថកិច្ចក៏បានឆែកឆេរក្នុងព្រៃក៏ប្រទះឃើញឈើប្រភេទសុក្រំចំនួន១៦សន្លឹកស្មើនឹង១,២៦២ម៉ែត្រគូប។ភ្លាមៗនោះអ្នកបើករថយន្តដឹកបទល្មើសបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នរថយន្តធុនត្រា និងឈើត្រូវបាននាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីធ្វើសំណុំរឿងតាមច្បាប់ស្តីពីរដ្ឋបាលព្រៃឈើ។សូមបញ្ជាក់ថាបើទោះបីសមត្ថកិច្ចជំនាញនិងស្ថាប័នពាក់ព័ន្ធខិតខំធ្វើការបង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើក៏នៅតែមានឈ្មួញខិលខូចលួចធ្វើសកម្មភាពដោយមិនខ្លាចការបង្ក្រាបឡោះយ៕S/


