ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​លោក​ស៊ូ​សិរី​អភិបាលរង​តំណាង​លោក​អភិបាលខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​អញ្ជើញ​ចូលរួម​អមដំណើរ​គណ​ក​ម្មា​ការ​ទី​៨​នៃ​រដ្ឋសភា​នី​ទិ​ការ​ទី​៦​ដឹកនាំ​ដោយ​លោកស្រី​ឡោ​ខេង​ប្រធាន​គណកម្មាការ​។​

​ប្រតិភូ​បាន​ចុះ​ត្រួតពិនិត្យ​ការងារ​សុខាភិបាល​នៅ​មណ្ឌល​សុខភាព​ត្បែងមានជ័យ​និង​មន្ទីរពេទ្យបង្អែក​ខេត្ត​បន្ទាប់មក​បាន​ប្រជុំ​ជាមួយនឹង​ថ្នាក់ដឹកនាំ​និង​មន្ត្រី​មណ្ឌល​សុខភាព​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​មន្ត្រី​មន្ទីរ​បង្អែក​ខេត្ត​។​កិច្ចប្រជុំ​នេះ​ដាច់ដោយឡែក​ពីគ្នា​ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត​ន៏​គោលនយោបាយ​ច្បាប់​វិស័យ​សុខាភិបាល​។​

​ជាពិសេស​គោល​នរ​យោ​បាយ​ផ្តល់​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កូន​អាយុ​ក្រោម​២​ឆ្នាំ​មកពី​គ្រួសារ​ដែលមាន​ប័​ណ្ឌ​សមធម៌​ឬ​ប័​ណ្ឌ​អតិ​ភាព​និង​គោលនយោបាយ​ស្តីពី​របប​បេឡា​សន្តិសុខ​សង្គម​(​ប​សស​)​ដោយមាន​ការចូលរួម​ពី​ថ្នាក់​ដឹក​មន្ទីរពេទ្យ​ខេត្ត​និង​មណ្ឌល​សុខភាព​ត្បែងមានជ័យ​៕S/​