ដោយៈសាវរក្ស/ភ្នំពេញ៖អភិបាលខណ្ឌឫស្សីកែវបានឱ្យមន្ត្រីក្រោមឱវាទនាំយកគ្រឿងឧបភោគបរិភោគ,ថវិកា,និងរទេះរុញ,ចំនួន២គ្រឿង ដែលជាការឧបត្ថម្ភរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។
អំណោយបានយកទៅប្រគល់ជូនគ្រួសារក្រីក្រពិការជើងនិងកុមារពិការតាំងពីកំណើតដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ជាមួយនោះរទេសសម្រាប់ជាមធ្យោបាយធ្វើដំណើរងាយស្រួលជាងមុន។នៅ២ទីតាំងផ្សេងៗគ្នាស្ថិតភូមិទួលសំពៅនិងភូមិទួលគោកសង្កាត់ទួលសង្កែទី១កាលពីរសៀលថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២០ ។
ក្រៅពីឧបត្ថម្ភឧបភោគបរិភោគថវិកានិងរទេះរុញចំនួន២គ្រឿងដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់ជាមធ្យោបាយធ្វើដំណើរ កាន់តែប្រសើរឡើង,។ក្រុមការងាររបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់លោកហ៊ុនម៉ាណែតនិងលោកស្រីចំពោះក្រុមគ្រួសារទាំង២បន្តការប្រឹងប្រែងក្នុងរបរចិញ្ចឹមជីវិតហើយត្រូវតែថែទាំសុខភាពឲ្យបានល្អ និងត្រូវឲ្យកូនចូលរៀនឲ្យបានគ្រប់គ្នា។
សូមជម្រាបថាចំពោះអំណោយរបស់លោកហ៊ុនម៉ាណែតនិងលោកស្រីពេជចន្ទមុន្នីដែលក្រុមការងារយុវជនស.ស.យ.កសង្កាត់-ខណ្ឌតំណាងលោកជាពិសីអភិបាលខណ្ឌឫស្សីកែវរួមមាន៖អង្ករ,មី, ទឹកត្រី,ទឹកស៊ីអ៊ីវ, ស្ករសរ, ភេសជ្ជៈនិងថវិកា៤០ម៉ឺនរៀល៕S/