ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួនជនជាតិថៃម្នាក់កាលពីល្ងាចថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នៅចំណុចភូមិនិមិត្ត៤សង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។នគរបាលបានប្រាប់ឱ្យដឹងថា៖ជនសង្ស័យមានឈ្មោះនិតចំប៉ាលឿងភេទប្រុសអាយុ៣៤ឆ្នាំជនជាតិថៃមុខរបរមិនពិតប្រាកដមកស្នាក់នៅភូមិខាងលើ។
កម្លាំងនគរបាលផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្តចុះស្រាវជ្រាវឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនជនជាតិថៃនៅក្នុងបន្ទប់បានម្នាក់ឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនប្រភេទម្សៅពណ៌សក្រាមចំនួន៧កូនថង់តូច។ជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងថ្នាំញៀនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕S/

រូបថត៖នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនជាតិថៃករណីជួញដូរនិងដកហូតគ្រឿងញៀនបាន៧កូនថង់តូច (រូប៖ ប.ជ័យ)

