យ៉ែម សំអូន ធ្វើខួបកំណើត គម្រប់ វ័យ៤៥ ឆ្នាំព្រោះចំថ្ងៃខែឆ្នាំពិសេស

272
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖មិនធ្លាប់ធ្វើពិធីខួបកំណើត បែបធំដុំ​បែបនេះតារាចម្រៀង យ៉ែម សំអូន បានប្រាប់ថា នេះជាលើកទីមួយ ចាប់តាំងពីពេលដែលលោកដឹងក្តី រហូត ដល់វ័យ៤៥ឆ្នាំ លោកទើបតែប្រារព្ធធ្វើពិធីខួបកំណើតលើទីមួយប៉ុណ្ណោះ ដែលបាន អញ្ជើញ ភ្ញៀវ កិត្តិយសជាច្រើននាក់ ពីសំណាក់អ្នកសិល្បៈ អ្នកជំនួញ និងមន្រ្តីធំៗផងដែរ។

យ៉ែម សំអូន ថ្លែងក្នុងពិធីខួបកំណើត គម្រប់វ័យ៤៥ កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ២០២០ នៅភោជនីយដ្ឋានមួយទល់មុខសាលាបឋមសិក្សាទួលគោក លោកបាន ប្រាប់ថា រឿងធ្វើខួកបកំណើតគឺជាការជំរុញរបស់មិត្តភ័ក្រនៅជុំវិញខ្លួន ជាពិសេស ដោយសារតែថ្ងៃកំណើតរបស់លោក ចំថ្ងៃ២០ ខែ០២ ២០២០ ទើបធ្វើអោយ លោក សម្រេចចិត្តធ្វើដោយសារតែចំថ្ងៃហុងស៊ុយ ជាថ្ងៃល្អ ដែលមិនងាយបានជួបនៅ ថ្ងៃខែ ឆ្នាំ បែបនេះ ដូច្នេះហើយ ក៏សម្រេចថាធ្វើតែម្តងទៅ។

លោកថា ភ្ញៀវចូលរួមយ៉ាងច្រើនជាង៤០តុ មានការចូលរួមពីបងប្អូន សិល្បៈ ជាង ពាក់ កណ្តាល និង អ្នកជំនួញល្បីៗ ព្រមជាមួយនិង វត្តមានរបស់ ឯកឧត្តម និង លោកជំទាវក្នុងជួរាជរដ្ឋាភិបាលផងដែរ។ អ្វីដែលលោកកាន់តែរំភើប នោះគឺអ្នកចូលរួម ក្នុងកម្មវិធី របស់លោក លើសពីការរំពឹងទុក៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ