ដោយគូលែន/សៀមរាប:យ៉ាងហោចណាស់ក៏មានសិស្សស្រីចំនួន៧នាក់ នៃវិទ្យាល័យស្វាយលើ បានដួលសន្លប់ដោយពុំមានមូលហេតុ។ករណីសិស្សស្រីៗដួលសន្លន់នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២១ខែកុម្ភ: ឆ្នាំ២០២០នេះស្ថិតនៅក្នុងវិទ្យាល័យស្វាយលើស្រុកស្វាយលើ ខេត្តសៀមរាប។
លោកវរសេនីយ៍ទោស៊ុនថៃអធិការនគរបាលស្រុកស្វាយលើបាននិយាយថានៅវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២១ខែកុម្ភ:នេះមានករណីសិស្សសាលាដូលសន្លប់នៅវិទ្យាល័យស្វាយលើក្នុងស្រុកស្វាយលើចំនួន៧នាក់ក្នុងនោះស្រីទាំងអស់។ក្រោយពីកើតហេតុសិស្សទាំងនោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យស្រុកសូទ្រនិគម ដើម្បីសង្គ្រោះ។
លោកបានបន្តថាតាមការបញ្ជាក់ពីប្រធានមណ្ឌលសុខភាពស្វាយលើបាននិយាយថាសិស្សទាំងនោះមានសុខភាពខ្សោយ។តាមការបញ្ជាក់របស់លោកនាយកសាលាគាត់បាននិយាយថាមកពីសិស្សទាំងនោះតមអាហារពេលព្រឹកដើម្បីសម្រកគីឡូ។ចំពោះមូលហេតុជាក់លាក់យ៉ាងណាយើងមិនទាន់ដឹងច្បាស់ទេព្រោះសិស្សទាំងនោះកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកសូទ្រនិគមដើម្បីព្យាបាល៕S/
រូបភាព: សិស្សនៅវិទ្យាល័យស្វាយលើចំនួន៧នាក់ បានដួលសន្លប់៕គូលែន