ដោយៈសុផល/ភ្នំពេញ៖ ក្នុងគោលបំណងចូលរួមទប់ស្កាត់ការសម្លាប់ឆ្កែ,ឆ្មា,ការការពារជំងឺឆ្កែឆ្កួត និងលើកកម្ពស់សុខភាពសត្វនៅក្នុងប្រទេសកម្ពុជា ក្រុមគ្រូពេទ្យសត្វអន្តរជាតិមកពីអង្គការ Four Paws International និង អង្គការ សង្គ្រោះសត្វកម្ពុជា(ARC)។កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានសហការគ្នាចុះចាក់វ៉ាក់សាំងព្យាបាលនិងគ្រៀវប្រដាប់បន្តពូជសត្វឆ្កែនិងឆ្មាជូនប្រជាពលរដ្ឋនៅក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឥតគិតថ្លៃ។

ការគ្រៀវនិងចាក់វ៉ាក់សាំងសត្វឆ្កែនិងឆ្មានេះមានផលប្រយោជន៍ជាច្រើនដូចជា៖ធ្វើឱ្យសត្វមានសុខភាពល្អមិនសូវកាចជួយកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីកង្វះអាហារូបត្ថម្ភកាត់បន្ថយការមានកូនច្រើននាំឱ្យកើតឆ្កែអនាថា ជាពិសេសរួចផុតពីជំងឺផ្សេងៗ។

លោកស្រី វេជ្ជបណ្ឌិត Katherine Polak ប្រធានផ្នែកថែរក្សាសត្វអនាថាប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃអង្គការFourPawsInternationalបានឲ្យដឹងថា៖មូលហេតុដែលអង្គការលោកស្រីសហការជាមួយអង្គការសង្គ្រោះសត្វកម្ពុជាចុះមកចាក់វ៉ាក់សាំងគ្រៀវសត្វឆ្កែឆ្មានៅថ្ងៃនេះដោយសារតែមើលឃើញថាអ្នកស្រុកនៅលើកោះដាច់នេះបានចិញ្ចឹមសត្វច្រើន ហើយមានសំណើពីប្រជាពលរដ្ឋ។

លោកស្រីបានបន្តថា«យើងធ្វើការនេះដើម្បីសង្គ្រោះសត្វដូចជាការគ្រៀវចាក់វ៉ាក់សាំងនិងព្យាបាលជាដើមរយៈពេល៧ថ្ងៃដោយធ្វើការជាមួយសត្វចឹញ្ចឹមនិងសត្វដែលគ្មានអ្នកចិញ្ចឹម(អនាថា)ដោយមិនគិតថ្លៃនូវការព្យាបាលចាក់វ៉ាក់សាំងនិងគ្រៀវ»។លោកស្រីបានឲ្យដឹងទៀតថាគេរំពឹងទុកថាយុទ្ធនាការនេះនឹងព្យាបាលចាក់វ៉ាក់សាំងនិងគ្រៀវសុនខនិងឆ្មាប្រមាន៥០០ក្បាល។យើងយកទីតាំងលើកដំបូងនេះដោយសារតែយើងយល់ឃើញថាប្រជាពលរដ្ឋនៅលើកោះដាច់នេះស្រឡាញ់សត្វម្យ៉ាងទៀតនៅតំបន់នេះខ្វះខាតសេវាបសុព្យាបាលដូច្នេះសត្វទាំងអស់គ្មានសុវត្ថិភាពគ្មានការចាក់វ៉ាក់សាំងការពារហើយសត្វភាគច្រើនមានជំងឺរ៉ាំរ៉ៃ។

លោកស្រីវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា៖អត្ថប្រយោជន៍នៃការគ្រៀវសត្វឆ្កែនិងឆ្មានេះបានផ្តល់ប្រយោជន៍យ៉ាងច្រើនដូចជាធ្វើឱ្យសត្វនោះឱ្យរួចផុតពីជំងឺផ្សេងៗនិងមិនសូវកាចជួយកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីកង្វះអាហារូបត្ថម្ភកាត់បន្ថយឆ្កែអនាថានិងធ្វើឱ្យមានមានសុខភាពល្អ។
ជាមួយគ្នានោះដែរលោកស្រីបានលើកឡើងថាយុទ្ធនាការនេះក៏ជាសារមួយក្នុងការទប់ស្កាត់ការហូបសាច់សត្វឆ្កែឆ្មាដែលនៅតំបន់មួយចំនួនប្រទេសកម្ពុជាបានកំពុងបរិភោគសាច់ទាំងនេះ។ប៉ុន្តែនៅកោះដាច់នេះមិនមានកន្លែងលក់សាច់សត្វឆ្កែនោះទេ។

លោកស្រីវេជ្ជបណ្ឌិតបានសង្កត់ធ្ងន់ថា«ការធ្វើការនៅថ្ងៃនេះក៏ជាសារមួយក្នុងការទប់ស្កាត់ការហូបសាច់សត្វឆ្កែឆ្មាដែលនៅតំបន់មួយចំនួនប្រទេសកម្ពុជា បានកំពុង បរិភោគសាច់ទាំងនេះ។ ប៉ុន្តែនៅកោះដាច់នេះមិនមានកន្លែងលក់សាច់សត្វឆ្កែនោះទេខ្ញុំចង់បន្តឱ្យនៅកោះដាច់នេះបន្តកុំឱ្យមានការលក់សាច់ឆ្កែឆ្មារបន្តទៀត។ដូច្នេះហើយនៅពេលយើងព្យាបាលចាក់វ៉ាសាំងសត្វទាំងនោះទេនឹងធ្វើឲ្យម្ចាស់សត្វគ្រប់គ្រងនិងស្រឡាញ់សត្វរបស់គាត់បន្តទៀត»។

លោកស្រីក៏បានលើកឡើងថាសត្វឆ្កែបានជួយមនុស្សពិសេសនៅក្នុងវិស័យដោះមីនផ្ទុយទៅវិញមនុស្សមិនបានជួយពួកវាវិញទេបែជានាំគ្នាលក់ទៅឲ្យគេស្លាប់ទៅវិញ។ចំពោះវិស័យទេចរណ៍វិញអ្នកទេសចរបរទេសគេមិនចង់ឃើញការស្លាប់សត្វឆ្កែឆ្មានោះទេ។សម្រាប់ការចុះជួយព្យាបាលចាស់វ៉ាក់សាំងដោយមិនគិតថ្លៃនេះលោកស្រីវេជ្ជបណ្ឌិតក៏បានស្នើដល់រាជរដ្ឋាភិបាលក្នុងការគាំទ្រផងដែរដោយធ្វើការទប់ស្កាត់ការជួញដូរសត្វ ឬ ចាប់សត្វយកទៅលក់ជាដើម។

ពាក់ព័ន្ធនឹងជំងឺដែលកើតចេញពីសត្វឆ្កែ ឆ្មានោះ លោកស្រីវេជ្ជបណ្ឌិតបានឱ្យដឹងថា៖ពេលឆ្កែឈឺ ម្ចាស់ឆ្កែបានទៅឱសថដ្ឋានទិញថ្នាំរបស់មនុស្សទៅឲ្យសត្វលេប ក្នុងនោះមានថ្នាំពន្យាកំណើត ថ្នាំព្រូនដែលថ្នាំនេះមិនត្រូវជាមួយសត្វនោះទេដែលជាហេតុធ្វើឲ្យសត្វនោះមានជំងឺផ្សេងៗដូចជាមហារីកដោះនិងជំងឺផ្សេងៗ ។

ក្នុងឱកាសនោះដែរលោកស្រីវេជ្ជបណ្ឌិតKatherinePolakក៏បានឲ្យដឹងថាការជួញដូរនិងបរិភោគសាច់សត្វឆ្កែឆ្មាមិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេគឺមាននៅប្រទេសផ្សេងទៀត។អ្នកដែលហូបនោះក៏ប្រឈមនឹងការឆ្លងជំងឺផងដែរដោយសារប្រភពសាច់សត្វនោះ មិនដឹងមកពីណា។ ពេលគាត់ហូបសាច់សត្វមានជំងឺនោះជំងឺនឹងឆ្លងមកមនុស្សអីចឹងធ្វើឲ្យមនុស្សនឹងមានបញ្ហាទាក់ទងនិងការបរិភោគសាច់នេះដូច្នេះគួរបញ្ឈប់ការហូបសាច់ទាំងនេះ»។

លោកនីមដូល្លាពេទ្យសត្វនៅអង្គការសង្គ្រោះសត្វកម្ពុជាបានលើកឡើងថាអង្កការលោកបានចាក់វ៉ាក់សាំង និងគ្រៀវសត្វដោយមិនគិតថ្លៃ។ លោកបញ្ជាក់ថា៖«ថ្ងៃនេះយើងមកកោះដាច់ដើម្បី គ្រៀវ ចាក់វ៉ាក់សាំង ដោយមិនគិតថ្លៃ ក្នុងរយៈពេល៤ថ្ងៃហើយនឹងធ្វើនៅវត្តក្បែនេះ៣ថ្ងៃទៀត»។

លោកបានឲ្យដឹងថាចាប់តាំងពីបង្កើតអង្គរការនៅឆ្នាំ២០២៦មកភាគច្រើននៃជំងឺលើសត្វនោះការចាក់ថ្នាំពន្យាកំណើតដោយវះកាត់គ្រៀវហើយសត្វដែលទទួលការព្យាបាលនោះគឺសត្វនៅតាមវត្តនៅក្នុងរាជធានីភ្នំពេញ។ជំងឺដែលកើតមកលើសត្វភាគច្រើនគឺជំងឺលើស្បែកនិងជំអឺរាគ(ប៉ាវូ)ជំងឺដុំគីសដុះលើប្រដាប់ភេទសត្វឆ្កែ ឆ្មា ជាដើម។

លោក នីម ដូល្លា បានបង្ហាញថាក្នុងការគ្រៀវសត្វ ស្ទើរតែ១០០ភាគរយ ដែលទទួលបានជោគជ័យ គឺមានតែ១ភាគរយមិនជោគជ័យ។ មុនគ្រៀវសត្វទាំងនោះគឺបានពិនិត្យនូវចង្វាក់បេះដូងបានត្រឹមត្រូវ ផ្ទុយទៅវិញបើសិនឆ្កែឆ្មាមានជំងឺបេះដូងមិនធ្វើការវះកាត់នោះទេ។ជាមួយគ្នានោះដែរលោកគ្រូពេទ្យសត្វរូបនេះក៏បានអំពាវនាវថាសត្វចឹញ្ចឹមគឺជាសត្វមិនមែនសម្រាប់បរិភោគទេគឺប្រៀបដូចជាសមាជិកក្នុងគ្រួសារមួយ។សត្វកាចនៅពេលវះកាត់ វាក៏អាចក្លាយសត្វស្លូតវិញបានដែរ៕S/

ចំណងជើងរូបថត៖ក្រុមគ្រូពេទ្យសត្វអន្តរជាតិ ចុះ ព្យាបាល ចាក់វ៉ាក់សាំងនិងគ្រៀវសត្វ ឆ្កែ និងឆ្មា ប្រមាណ៥០០ក្បាលនៅកោះដាច់(រូប៖សុផល)






