ដោយៈសាវរក្ស/ភ្នំពេញ៖យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរនិងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា គ្រោះថ្នាក់ចរាចរផ្លូវគោកទូទាំងប្រទេស គិតពីរសៀល ម៉ោង២ ថ្ងៃទី២០ដល់ម៉ោង ២រសៀល នៅថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ ២០២០ បណ្តាល ឱ្យមនុស្ស ស្លាប់ ៧ នាក់ ( ស្រី ម្នាក់) និង បង្កឱ្យ រងរបួស ធ្ងន់ ១ នាក់ និង របួសស្រាល ៥ នាក់ ។
របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ, រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។
រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរគឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់ , មិន គោរព សិទ្ធិ បត់មិន ប្រកាន់ស្តាំជាដើម ។
តាម ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ១៣ នាក់ នៅ ថ្ងៃទី ២១ ខែកុម្ភៈ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៩ លើក ៕S/