Home ព័ត៌មានជាតិ នយោបាយ ក្រសួងសុខាភិប...

ក្រសួងសុខាភិបាល​កម្ពុ​ជា​ប្រកាស​ពី​ភាពមិនប្រក្រតី​នៃ​ការធ្វើ​តេស្ត​វិជ្ជមាន​វីរុស Covid-19 ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​នៅ​រសៀល​ថ្ងៃទី​២១​ខែកុម្ភៈ​ក្រសួងសុខាភិបាល​កម្ពុជា ប្រកាស​ពី​ភាពមិនប្រក្រតី នៃ​ការធ្វើ​តេស្ត​វិជ្ជមាន​វីរុស​ខូ​វីដ​-១៩( Covid-19 )​លើ​ស្ត្រី​ជនជាតិ​អាមេរិក ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​។​
​ការប្រកាស​នេះ​នេះ ឧបនាយករដ្ឋមន្ត្រី ម៉ា​ឡរ​ស៊ី​Wan Azizah Wan Ismail បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​ខែកុម្ភៈ​នេះ ថា ស្ត្រី​ជនជាតិ​អាម៉េរិក​អាយុ​៨៣​ឆ្នាំ ដែល​បច្ចុប្បន្នកំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ Sungai Buloh ត្រូវបាន​ធ្វើតេស្ត​ម្តង​ហើយ​ម្តងទៀត ហើយ​លទ្ធផល​បាន​បង្ហាញថា លោកស្រី​មិនមាន​ផ្ទុក​វីរុស​នេះ​ទៀត​ទេ​។ នេះ​បើ​យោងតាម​ការផ្សាយ​លើ​គេហទំព័រ The Straits Times ។​
​លោក​បានឱ្យដឹងថា «​ការធ្វើ​តេស្ត​របស់លោក​ស្រី​បានទទួល​លទ្ធផល​អវិជ្ជមាន​។ ទោះយ៉ាងណា លោកស្រី​នៅតែ​ត្រូវបាន​គេ​រក្សាទុក​ឲ្យ​នៅ​មន្ទីរពេទ្យ ពីព្រោះ​លោកស្រី​មិនមាន​សុខភាព​ល្អ​នៅឡើយ​ទេ ហើយ​នៅតែមាន រោគសញ្ញា​ផ្សេង​។​នៅពេលដែល​ណា​ដែល​លោកស្រី​លែងមាន​រោគសញ្ញា​ហើយ​នោះ​លោកស្រី​អាច​ចេញពី​មន្ទី​ពេទ្យ​បាន​ហើយ​។​»
​សូម​អាន​សេចក្តីប្រកាសៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular